តុលាការ​សម្រេច​ព្យួរ​ទោស​សកម្មជន​បរិស្ថាន​តំបន់​អារ៉ែង លោក វ៉ែន វ៉ន ចំនួន​​១​ឆ្នាំ​

ចៅក្រម​សាលាដំបូង​ខេត្ត​កោះកុង​សម្រេច​ព្យួរទោស​សកម្មជន​បរិស្ថាន​តំបន់​អារ៉ែង លោក វ៉ែន វ៉ន ចំនួន ១​ឆ្នាំ ប៉ុន្តែ​នឹង​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​នៅ​រសៀល​ថ្ងៃ​ទី៣ ខែ​មីនា។

សាលក្រម​របស់​ចៅក្រម​សាលាដំបូង​ខេត្ត​កោះកុង លោក អាំង ចិន្តា នៅ​ព្រឹក​ថ្ងៃ​ទី​៣ មីនា ដោយ​​រក្សា​បទ​ចោទ១ ករណី និង​​លុប​ចោល​១ ករណី ក្នុង​ចំណោម​បទ​ចោទ​ចំនួន​២​ករណី។

មេធាវី​ការពារ​ក្ដី​របស់ លោក វ៉ែន វ៉ន អ្នកស្រី អ៊ិត មធុរា ថា តុលាការ​គួរ​ទម្លាក់​ចោល​គ្រប់​បទ​ចោទ​ទាំងអស់ តែ​យ៉ាងណា​អ្នកស្រី​នឹង​ប្ដឹង​ឧទ្ធរណ៍​ទម្លាក់​បទ​ចោទ​នេះ​ទៀត។

សកម្មជន​ការពារ​បរិស្ថាន និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ លោក វ៉ែន វ៉ន ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​និង ចាប់​ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៥ ក្រោម​បទ​ចោទ​ចំនួន​២ គឺ​ករណី​ប្រមូល​ផល​អនុផល​ព្រៃ​ឈើ​ដោយ​គ្មាន​ការ​អនុញ្ញាត និង​លុប​បំបាត់​វត្ថុ​តាង បន្ទាប់​ពី​លោក​ទិញ​ឈើ​​ធ្វើ​ផ្ទះ​សហគមន៍ ជា​ប្រយោជន៍​ដល់​សហគមន៍​ក្នុង​តំបន់​អារ៉ែង។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។