សកម្មជន៖ ច្បាប់​ឥណ្ឌា​អត់​មាន​ប្រសិទ្ធ​ភាព​ការ​ពារ​ដល់​វណ្ណៈ​ទាប​ខ្សោយ​ធ្វើ​ការ​ដើរ​ប្រមូល​លាមក​

សកម្ម​ជន​ឥណ្ឌា​និយាយ​ថា ច្បាប់​ថ្មី​នៅ​ឥណ្ឌា​ដែល​គេ​បាន​បង្កើត​ឡើង​ដើម្បី​បង្ក្រាប​ដល់​ទម្លាប់​​នៃ​ការ​បង្ខំ​ឲ្យ​ស្ដ្រី​ក្រី​ក្រ​បំផុត​ឥណ្ឌា​សម្អាត​លាមក​របស់​អ្នក​ដទៃ​​នឹង​មិន​មាន​ឥទ្ធិពល​ច្រើន​ឡើយ​ ដរាប​ណា​មិន​មាន​ការ​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត​ដុះ​ស្លែ​ប្រកាន់​វណ្ណៈ និង​ការ​ប្រកាន់​ភេទ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​នោះ។