ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​សន្ទុះ​នៃ​ការ​ប្រើ​ប្រាស់​អ៊ីនធើរណិត​ និង​ Facebook នៅ​កម្ពុជា​បាន​កើន​ឡើង​ខ្ពស់

ខណៈ​ពេល​ដែល​អ៊ីនធើរណិត​កំពុង​ក្លាយ​ទៅ​ជា​ទីតាំង​សមរភូមិ​ថ្មី​សម្រាប់​​អ្នក​នយោបាយ​​ដើម្បី​ប្រជែង​ប្រជា​ប្រិយ​ភាព​គ្នា និង​ជា​ឧបករណ៍​សម្រាប់​ផ្សាយ​ដំណឹង​ភ្លាមៗ​ដល់​មហាជន​ប្រើ​ប្រាស់​​អ៊ីនធើរណិត​នោះ​កាល​ពីម្សិលមិញ​លោក ខៀវ កាញារិទ្ធ រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន​កម្ពុជា​បាន​ជំរុញ​ឲ្យ​មន្ដ្រី​រាជ​ការ​ត្រូវ​ ចេះ​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេក​វិទ្យា​តាម​គ្រប់​មធ្យោបាយ​ឲ្យ​អស់​​លទ្ធភាព​ និង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ជា​ពិសេស​បណ្ដាញ​សង្គម​ Facebook ដើម្បី​ចែក​ចាយ​ព័ត៌មាន​ឲ្យ​បាន​ទាន់​ពេល​វេលា។