​សកម្មភាព​ថត​រឿង «Titanic» ដ៏​កម្រ​មាន​អ្នក​បានឃើញ​

6 Videos

ភាពយន្ត​រឿង «Titanic» គឺជា​ស្នាដៃ​ដ៏​ល្បីល្បាញ​របស់​ផលិក​ករ​សញ្ជាតិ​កាណាដា​លោក James Cameron ដែល​ចាប់ផ្ដើម​ដំណើរ​ការថត​នៅក្នុង​ឆ្នាំ ១៩៩៥ បន្ទាប់ពី​ផលិតករ​រូបនេះ​ស្រាវជ្រាវ​រកឃើញ​ខ្សែអាត់​វីដេអូ​នៃ​ការ​លិច​នាវា RMS titanic កាលពី​ថ្ងៃទី ១៥ ខែមេសា ឆ្នាំ ១៩១២ នៅ​ភាគ​ខាងជើង​នៃ​មហាសមុទ្រ អា​ត្ល​ង់​ទិច ។ រឿង «Titanic» នេះ​ទៀតសោត​បាន​ថត​ចប់ និង ដាក់​បញ្ចាំង​ជា​ផ្លូវ​ការណ៍​នៅ​ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ១៩៩៧ ដែល​ចូល​សម្ដែង​ដោយ​តារា​ប្រុស​សញ្ជាតិ​អាមេរិក វ័យ ៤១ ឆ្នាំ លោក Leonardo DiCaprio ជា​តួអង្គ​ឯក​ប្រុស Jack និង តារា​ស្រី​សញ្ជាតិ​អង់គ្លេស វ័យ ៤០ ឆ្នាំ Kate Winslet ដែល​សម្ដែង​ជា​តួអង្គ​ឯក​ស្រី Rose ហើយ​រឿងនេះ​ដែរ​បាន​ចំណាយ​ទុន​អស់​ប្រហែល​ជាង ២០០ លាន​ដុល្លារ​អាមេរិក ។

​សកម្មភាព​ថត​រឿង «Titanic» ដ៏​កម្រ​មាន​អ្នក​បានឃើញ​

M88

​ចំពោះ​រឿង «Titanic» នេះ​ជា​រឿង​មួយ​ដែល​និយាយ​ពី​សោកនាដកម្ម​លិច​នាវា​ដឹក​អ្នកដំណើរ​ដ៏​ធំ​ឈ្មោះថា RMS titanic កាលពី​ថ្ងៃទី ១៥ ខែមេសា ឆ្នាំ ១៩១២ នៅ​ភាគ​ខាងជើង​នៃ​មហាសមុទ្រ​អា​ត្ល​ង់​ទិច ដោយសារ​បុក​ជាមួយ​ផ្ទាំង​ទឹកកក​ក្នុងខណៈ​ពេលដែល​នាវា​នេះ​ធ្វើដំណើរ​ចេញពី​ប្រទេស​អង់គ្លេស​ទៅ​ទីក្រុង​ញូយ៉ក សហរដ្ឋអាមេរិក ហើយ​នៅក្នុង​ហេតុការណ៍​អាក្រក់​នេះ​បានសម្លាប់​មនុស្ស​ច្រើនជាង ១៥០០ នាក់ (​ស្លាប់​មនុស្ស​ច្រើន​ជា​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​លិច​នាវា​ដឹក​អ្នកដំណើរ​) ។

​សកម្មភាព​ថត​រឿង «Titanic» ដ៏​កម្រ​មាន​អ្នក​បានឃើញ​

ជាមួយគ្នានេះដែរ​ផលិតករ James Cameron បាន​បញ្ចូល​សាច់រឿង​ស្នេហា​ផ្អែមល្ហែម​រវាង​តួអង្គ​ប្រុស Jack និង តួអង្គ​ស្រី Rose នៅលើ​នាវា Titanic នេះ ។ ទោះបីជា​ពួកគេ​ទើបតែ​បាន​ស្គាល់គ្នា​ត្រឹម​រយៈពេល​ខ្លី ក៏ដូចជា​មាន​ឋានៈ​ខុសគ្នា​ឆ្ងាយ​ដូច​មេឃ ដី យ៉ាងណាក្ដី ក៏ Jack និង Rose នៅតែ​តស៊ូ​ស្មោះស្ម័គ្រ​មិន​ខ្វល់​ថា​មាន​មនុស្ស​តាម​បំបែក​នោះទេ ។ ជា​អកុសល​ស្នេហា​ខុស​វណ្ណៈ​នេះ​មិនអាច​នៅ​គង់វង្ស​បានយូ​ឡើយ ដោយសារតែ​ចុងក្រោយ​នាវា Titanic បាន​លិច​ដោយសារ​ប៉ះ​ជាមួយ​ផ្ទាំង​ទឹកកក និង សម្លាប់​មនុស្ស​ជាច្រើន​រយ​នាក់​នៅ​សមុទ្រ​អា​ត្ល​ង់​ទិច ដោយ​នៅក្នុង​គ្រានោះ​ហើយ​ទើប Jack ស៊ូស្លាប់​ខ្លួន​ដើម្បី​ការពារ​ជីវិត Rose ដែល​មនុស្ស​ស្រី​ដែល​គេ​ស្រឡាញ់​ជាង​ជីវិត ។

​សកម្មភាព​ថត​រឿង «Titanic» ដ៏​កម្រ​មាន​អ្នក​បានឃើញ​

ខាងក្រោម​នេះ​គឺជា​សកម្មភាព​មួយចំនួន​នៃ​ការថត​រឿង «Titanic» នៅក្នុង​កំលុង​ឆ្នាំ ១៩៩៥ និង ១៩៩៧ ហើយ​រាល់​សកម្មភាព​ទាំងនេះ​កម្រ​មាន​អ្នកណា​បានឃើញ​ណាស់​ដូចនេះហើយ​ទើប​ថ្ងៃនេះ «​ប្រជាប្រិយ​» ខិតខំ​ស្រាវជ្រាវ​ដើម្បី​យកមក​បង្ហាញជូន​ប្រិយមិត្ត​ទាំងអស់គ្នា​បានឃើញ ៕(​ប្រភពព័ត៌មាន​៖ វី​គី​ភី​ឌា​, ប្រភព​រូបថត​៖ បរទេស​) កុសល​

​សកម្មភាព​ថត​រឿង «Titanic» ដ៏​កម្រ​មាន​អ្នក​បានឃើញ​ ​សកម្មភាព​ថត​រឿង «Titanic» ដ៏​កម្រ​មាន​អ្នក​បានឃើញ​ ​សកម្មភាព​ថត​រឿង «Titanic» ដ៏​កម្រ​មាន​អ្នក​បានឃើញ​ ​សកម្មភាព​ថត​រឿង «Titanic» ដ៏​កម្រ​មាន​អ្នក​បានឃើញ​ ​សកម្មភាព​ថត​រឿង «Titanic» ដ៏​កម្រ​មាន​អ្នក​បានឃើញ​ ​សកម្មភាព​ថត​រឿង «Titanic» ដ៏​កម្រ​មាន​អ្នក​បានឃើញ​ ​សកម្មភាព​ថត​រឿង «Titanic» ដ៏​កម្រ​មាន​អ្នក​បានឃើញ​ ​សកម្មភាព​ថត​រឿង «Titanic» ដ៏​កម្រ​មាន​អ្នក​បានឃើញ​ ​សកម្មភាព​ថត​រឿង «Titanic» ដ៏​កម្រ​មាន​អ្នក​បានឃើញ​  ​សកម្មភាព​ថត​រឿង «Titanic» ដ៏​កម្រ​មាន​អ្នក​បានឃើញ​ ​សកម្មភាព​ថត​រឿង «Titanic» ដ៏​កម្រ​មាន​អ្នក​បានឃើញ​ ​សកម្មភាព​ថត​រឿង «Titanic» ដ៏​កម្រ​មាន​អ្នក​បានឃើញ​ ​សកម្មភាព​ថត​រឿង «Titanic» ដ៏​កម្រ​មាន​អ្នក​បានឃើញ​ ​សកម្មភាព​ថត​រឿង «Titanic» ដ៏​កម្រ​មាន​អ្នក​បានឃើញ​  ​សកម្មភាព​ថត​រឿង «Titanic» ដ៏​កម្រ​មាន​អ្នក​បានឃើញ​ ​សកម្មភាព​ថត​រឿង «Titanic» ដ៏​កម្រ​មាន​អ្នក​បានឃើញ​ ​សកម្មភាព​ថត​រឿង «Titanic» ដ៏​កម្រ​មាន​អ្នក​បានឃើញ​ ​សកម្មភាព​ថត​រឿង «Titanic» ដ៏​កម្រ​មាន​អ្នក​បានឃើញ​ ​សកម្មភាព​ថត​រឿង «Titanic» ដ៏​កម្រ​មាន​អ្នក​បានឃើញ​