Neymar៖ ជើង​ឆ្វេង​ Messi ល្អ​ជាង​ជើង​ស្ដាំ​ Ronaldo

Neymar តារា​ឆ្នើម​ក្រុម​ FC Barcelona ​បាន​​លើក​ឡើង​ក្នុង​បទ​សម្ភាសន៍​ខ្លី​មួយ​ម្សិល​មិញ​ថា ​ខ្លួន​យល់​ថា​​ជើង​ឆ្វេង​របស់​​មិត្ត​រួម​ក្រុម​ Lionel Messi គឺ​ល្អ​ជាង​ជើង​ស្ដាំ​របស់​ Cristiano Ronaldo របស់​ក្រុម​គូ​ប្រជែង​ Real Madrid។

 

Neymar៖ ជើង​ឆ្វេង​ Messi ល្អ​ជាង​ជើង​ស្ដាំ​ Ronaldo

 

កីឡាករ​វ័យ​២៤​ឆ្នាំ ​បាន​ប្រាប់​ដល់​​វិបសាយ​ប្រេស៊ីល​ UOL ​នៅ​ពេល​និយាយ​ពី​ការ​ប្រៀបធៀប​រវាង​ Messi និង​ Ronaldo ថា៖ “ខ្ញុំ​ពេញ​ចិត្ត​ជើង​ឆ្វេង​របស់​ Leo Messi ជា​ជាង​ជើង​ស្ដាំ​របស់​ Cristiano Ronaldo។ ហើយ​ជើង​ស្ដាំ​របស់​ខ្ញុំ ​ក៏​ល្អ​ដែរ”។

 

រយៈពេល​ជិត​១​ទសវត្ស​ចុង​ក្រោយ​​នេះ​ Messi និង​ Ronaldo ​តែង​ត្រូវ​បាន​គេ​ប្រៀប​ធៀប​គ្នា​ថា​មួយ​ណា​ជា​កំពូល​កីឡាករ​លើ​លោក។ ​យ៉ាង​ណា កីឡាករ​​ឆ្នើម​ទាំង​២​រូប​នេះ មាន​ជំនាញ​ប្រើ​ប្រាស់​ជើង​ខុស​គ្នា ដោយ​ Messi ពូកែ​ខាង​ជើង​ឆ្វេង រីឯ​ CR7 ​ប្រើ​ប្រាស់​ជើង​ស្ដាំ​ច្រើន​ជាង។​

 

Neymar៖ ជើង​ឆ្វេង​ Messi ល្អ​ជាង​ជើង​ស្ដាំ​ Ronaldo

 

Neymar៖ ជើង​ឆ្វេង​ Messi ល្អ​ជាង​ជើង​ស្ដាំ​ Ronaldo

 

​ចំពោះ​សំនួរ​​នៃ​ការ​ប្រៀប​ធៀប​​​រវាង​វីរបុរស​ប្រេស៊ីល​ Pele ​ទៅ​នឹង​ Messi វិញ Neymar បាន​ឆ្លើយ​តប​ថា៖ “តាម​ពិត ខ្ញុំ​មិន​ដែល​បាន​ឃើញ​ Pele ទេ។ អ្វី​ដែល​ខ្ញុំ​ដឹង​ពី​គាត់ គឺ​បាន​ត្រឹម​ដឹង​តាម​តា​របស់​ខ្ញុំ​ប៉ុណ្ណោះ ដែល​ប្រាប់​ពី​របៀប​គាត់​លេង។ វា​ជា​សំនួរ​ពិបាក​មួយ​សម្រាប់​ខ្ញុំ ព្រោះ​ខ្ញុំ​​ធ្លាប់​ឃើញ​ Messi លេង​ផ្ទាល់ និង​មាន​ឱកាស​លេង​ជាមួយ​គាត់។ ដូច្នេះ​ពួក​គាត់​ទាំង​​២​នាក់ គឺ​​ជា​កីឡាករ​ឆ្នើម​បំផុត​ដូច​គ្នា”៕

 

ចុះ​ប្រិយ​មិត្ត​យល់​ស្រប​តាម​ Neymar ដែរ​អត់?

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ 101greatgoals | marca