ស្នេហា៍​ត្រីកោណ​វ័យ​ចំណាស់​ឈានដល់​ការធ្វើឃាត​លើ​គូប្រជែង​ស្នេហ៍​កាប់​៦​ពូថៅ​ស្លាប់​ក្នុង​ថ្លុកឈាម​

ខេ​ត​ព្រះសីហនុ​៖ បុរស​ម្នាក់​បាន​ស្លាប់​ក្នុង​ថ្លុកឈាម​នៅនឹងកន្លែង​កើតហេតុ បន្ទាប់ពី​ត្រូវបាន ឃាតក ដែលជា​ជន​បរាជ័យ​សុំ​ស្នេហ៍​ប្រពន្ធ​ជនរងគ្រោះ​មិនបាន ហើយ​បាន​ពួនស្ទាក់​កាប់​ជាច្រើន​ពូថៅ​កាល​វេលា​ម៉ោង ២៣ និង​១០​នាទី យប់​ថ្ងៃទី​១ ខែ​មិនា ឆ្នាំ​២០១៦ ចំណុច​ផ្ទះ​ស្ត្រី ឈ្មោះ ជី គៀង ។ ហេតុការណ៍​នេះ​កើតឡើង​ដោយសារ​ស្នេហា​ត្រីកោណ រវាង​ជនដៃដល់ និង​ជនរងគ្រោះ នេះ​បើ​យោងតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​លោក​វរសេនីយត្រី សំ សា​មាន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កំពុង​សិលា ខេត្ត​ព្រះសីហនុ​។​

លោក​វរសេនីយត្រី សំ សា​មាន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កំពុង​សិលា ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា​នៅវេលា​ម៉ោង ២៣ និង​១០​នាទី ថ្ងៃទី​១ ខែ​មិនា ឆ្នាំ​២០១៦ ចំណុច​ផ្ទះ ឈ្មោះ ជី គៀង ភេទ​ស្រី អាយុ​៥៣​ឆ្នាំ ស្ថិតនៅ​ក្នុងភូមិ​ចាំ​ស្រី ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ មាន​ករណី​មនុស្សឃាត​មួយ​បាន​កើតឡើង បង្កដោយ​ឈ្មោះ ខេន វ៉ាន់ ភេទ​ប្រុស អាយុ ៥៦​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ បាន​ប្រើ​ពូថៅ​កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ភួ​ន វិចិត្រ ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ មុខរបរ​កម្ម​ករមា​នទី​លំនៅ​ភូមិ​ព្រៃ​ប្រសិទ្ធិ ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ ខណៈពេល​ជនរងគ្រោះ​ដើរ​ចេញពីផ្ទះ​ស្ត្រី​ឈ្មោះ ជី គៀង ភេទ​ស្រី អាយុ​៥៣ ដែល​អះអាងថា​ជាប​ប្រពន្ធ​ជនរងគ្រោះ ត្រូវចំ​ក្បាល​ចំនួន​៥​ពូថៅ​និង​ស្មា​១​ពូថៅ បណ្តាលអោយ​ជនរងគ្រោះ​ដួល​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ចំណែក​ជនដៃដល់​បាន​ជិះ​ម៉ូតូ​គេច​ទៅផ្ទះ​បាត់​។

លោក​បន្តថា ភ្លាមនោះ​ម្ចាស់ផ្ទះ​បាន​រត់​ទៅប្រាប់​ប្រជាពលរដ្ឋ​។ ក្រោយពី​ទទួលបាន​ព័ត៌មាន កម្លាំង​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​ទៅផ្ទះ​របស់​ជនសង្ស័យ​ឈ្មោះ ខេន វ៉ាន់ តែ​ជន សង្ស័យ​បាន​រត់គេច​បាត់​មិន​នៅផ្ទះ​បន្សល់ទុក​ម៉ូតូ​នៅ​ខាង​ក្រោមផ្ទះ​ដោយមាន​ប្រឡាក់​ជាប់​ឈាម​នៅ​នឹង​ម៉ូតូ​។ ករណី​ខាងលើ​បណ្តាលមកពី​ជនសង្ស័យ​តាម​ស្រឡាញ់​ប្រពន្ធ​ជនរងគ្រោះ​។

លោក​បានបញ្ជាក់​បន្ថែម​ថា តាម​ការពិត​ចំពោះ​ស្ត្រី​ឈ្មោះ ជី គៀង នេះ​មិនមែនជា​ប្រពន្ធ​ជន​ពេញ​ច្បាប់​របស់​ជនរងគ្រោះ​នោះទេ គឺ​គ្រាន់តែ​រស់នៅ​ជាមួយគ្នា​ម្តងម្កាល​តែប៉ុណ្ណោះ ទើប​ធ្វើ​ជនសង្ស័យ​បាក់ចិត្ត​ស្រឡាញ់​លើ​ស្ត្រី​ឈ្មោះ ជី គៀង នោះ ហើយ​បាន​តាម​ទាក់ទង​ទៅលើ​ស្ត្រី​នោះ​។ ប៉ុន្តែ​ត្រូវបាន​ស្ត្រី​នោះ​បដិសេធ ទើប​កើតការ​ច្រណែន​ជាមួយ​ជនរងគ្រោះ ហើយ​បានរៀបចំ​គម្រោង​ពួនស្ទាក់​ធ្វើឃាត​បុរសរងគ្រោះ​តែម្តង​។ បច្ចុប្បន្ន​ម៉ូតូ​ត្រូវបាន​រក្សា ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ចំណែក​សាកសព​រងចាំ​គ្រួសារ​មក​ទទួល កំ​ម្លាំ​ង​កំពុង​ធ្វើ ការស្រាវជ្រាវ​តាមរក​ជនដៃដល់​យក​មក​ផ្តន្ទា​ទោ​ទៅតាម​ច្បាប់ ៕ សមុទ្រ​ខៀវ​

KA-03-03-2016-01 KA-03-03-2016-02 KA-03-03-2016-04