គណៈរដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ថ្ងៃស្អែក

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែមីនា ឆ្នាំ២០១៦ ស្អែកនេះ គណៈរដ្ឋមន្រ្តីនឹងបើកកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាលើរបៀបវារៈចំនួន៤។

យោងតាមបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានឲ្យដឹងថា របៀបវារៈទាំងនោះ រួមមាន៖
១- សេចក្តីព្រាងគោលនយោបាយជាតិប្រជាជន២០១៦-២០៣០។
២- សេចក្តីព្រាងអនុក្រឹត្យ ស្តីពីវិធានការហាម ការជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់ នៅកន្លែងធ្វើការ ឬកន្លែងសាធារណៈ។
៣- សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំសច្ចាប័ននីតិប្បញ្ញត្តិលើ "អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ ១៩៨២"។
៤- បញ្ហាផ្សេងៗ៕