សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​អញ្ជើញ​ចូលរួម​ព្រឹត្តិការណ​អង្គ​រស​ង្ក្រា​ន​ឆ្នាំ​២០១៦

ភ្នំពេញ: នៅ​ថ្ងៃទី​៣​ខែមីនា ឆ្នាំ​២០១៦​នេះ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ធ្វើ​សន្និសីទកាសែតក្រោម​ប្រធានបទ​"​ការចូលរួម អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មីប្រពៃណី​ជាតិខ្មែរ​"​ដែល​នឹង​ប្រព្រឹត្តទៅ នៅក្នុង​ឧទ្យាន​ជាតិ​អង្គរ​ខេត្តសៀមរាប។​

​នៅក្នុង​ឱកាស​សន្និសីទ​នោះដែរ​លោក សុខ សប្បាយ​ណា ប្រធាន​ក្រុមការងារ​ប្រតិបត្តិព្រឹត្តិការ​ណ៏​អង្គ​ស​ង្ក្រា​ន​ឆ្នាំ​២០១៦​មាន​​ប្រសា​ស​ន៏​ថា​៖​នៅក្នុង ព្រឹត្តិការ​ណ៏​អង្គស​ង្ក្រា​ន​ឆ្នាំ កម្ពុជា បាន​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​លើ​"​នំអន្សម​យក្ស​និង​រាំ ម៉ា​ឌីហ្សូ​ន​ជា​ក្រុម​"​។​

ដោយឡែក​សម្រាប់ ព្រឹត្តិការ​ណ៏​អង្គ​ស​ង្ក្រា​ន​នៅ​ឆ្នាំ​២០១៦​នឹង​ផ្តោត​សំខាន់​លើការចូលរួម​ក្នុង​ទឹកចិត្ត​មហា​គ្រួសារ​ខ្មែរ​តាមរយៈ​ការ​ពូន​ផ្តុំគ្នា​​ធ្វើ​"​នំ​ត្រៀបបាយ និងនំផ្លែអាយ​"​ដែល​យើង​ឲ្យ​ឈ្មោះថា​"​បង្អែម​នៃ​ក្តី​ស្រឡាញ់​"​។​

​លោក​សុខ សប្បាយ​ណា មាន​ប្រសា​ស​ន៏​បញ្ជាក់ទៀតថា​៖​មូលដ្ឋានគ្រឹះ​នៃ​ព្រឹត្តិការ​ណ៏អង្គ​ស​ង្ក្រា​ន​ឆ្នាំ​២០១៦​ផ្តោតលើ​ចំនុច​គ្រឹៈ​សំខាន់​ប្រាំ​រួមមាន កា​តុបតែង រចនាបថទីតាំង​ពេលវេលា​និង​កម្មវិធី​។ ព្រឹត្តិការ​ណ៏​អង្គ​ស​ង្ក្រា​ន​និង​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៣ដល់ទី​១៦​ខែមេសា​ឆ្នាំ​២០១៦​។​

​ព្រឹត្តិការ​ណ៏​អង្គ​ស​ង្ក្រា​ន​ឆ្នាំ​២០១៦​ត្រូវ​បានរៀបចំ​ម្តងទៀត ដោយ​ផ្អែកលើភាពជោគជ័យ​នៃ​ព្រឹត្តិការ​ណ៏​អង្គ​ស​ង្ក្រា​ន​ឆ្នាំ​កន្លងទៅ​។​យោង​តាម​របាយ​ការណ៏​គ្រសួង​ទេសចរ​ណ៏​ឲ្យ​ដឹងថា​៖ ព្រឹត្តិការ​ណ៏​អង្គ​ស​ង្ក្រា​ន​លើក​ទី​១​ឆ្នាំ​២០១៣មានការ​ចូលរួម​ពី​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ជិត​១៨​ម៉ឺន​នាក់​មានការ កើនឡើង១៤,០៩%​ធៀប​ឆ្នាំ​២០១២​ដែលមាន​ចំនួន​ជាង​១៥​ម៉ឺន​នាក់​។​

​បន្ទាប់មក​អាជ្ញាធរ​ជាតិ​អប្សរា​ក៌​បាន បង្ហាញ​ឲ្យ​ដឹង​ដែរ​ថា​៖​ព្រឹត្តិការ​ណ៏​អង្គ​ស​ង្ក្រា​ន​ឆ្នាំ២០១៤​មាន​ភ្ញៀវទេសចរ​ណ៏​សរុប​ជិត​៣៩​ម៉ឺន​នាក់​ក្នុងនោះ​ទេសចរ​ណ៏​ជាតិ​មានចំនួន​ជិត​៣៦​ម៉ឺន​នាក់​និង​អន្តរជាតិ​ជាង​២៧​ម៉ឺន​នាក់​ដែលមាន​ការកើនឡើង​ទ្វេដងប្រៀបធៀប​ក្នុង​រយៈ ពេល​ដូចគ្នា​នា​ឆ្នាំ​២០១៣​។​

​តាមរយៈ​ទិន្ន័យ​នេះ​កម្ពុជា ជាពិសេស​ខេត្តសៀមរាប​ផ្ទាល់​ទទួលបាន​ចំណូល​សេដ្ឋកិច្ចជិត​៣០​លាន​ដុល្លា​។​ដោយឡែក​ព្រឹត្តិការ​ណ៏​អង្គរ​​ស​ង្ក្រា​ន​ឆ្នាំ​២០១៥​មាន​ភ្ញៀវជាតិ​អន្តរ​ជាតិប្រមាណ​ជិត​១​លាន​នាក់​ក្នុង​អាត្រា​កំនើន​ត្រីគុណ​និង​ស្ថិតិ​ទេសចរណ៏​ឆ្នាំ​កន្លងទៅ​ដែលមាន​សរុប​ជិត​៣៩​ម៉ឺន​នាក់ បើ​ធៀប​ច​លំហូរ​ចូលសេដ្ឋកិច្ចជាតិ​ព្រឹត្តិការ​ណ៏​អង្គ​ស​ង្ក្រា​ន​ឆ្នាំ​២០១៥​បាន​ទាញ​ចំណូក​សេដ្ឋកិច្ច​ខេត្តប្រមាណ​៦០លាន​ដុល្លា​ស្មើ​និង​ចំនួន​ទ្វេដង​នៃ​ចំណូល​ឆ្នាំមុន ដែលមាន​ជិត​៣០លាន​ដុល្លា​៕​

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​អញ្ជើញ​ចូលរួម​ព្រឹត្តិការណ​អង្គ​រស​ង្ក្រា​ន​ឆ្នាំ​២០១៦

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​អញ្ជើញ​ចូលរួម​ព្រឹត្តិការណ​អង្គ​រស​ង្ក្រា​ន​ឆ្នាំ​២០១៦

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​អញ្ជើញ​ចូលរួម​ព្រឹត្តិការណ​អង្គ​រស​ង្ក្រា​ន​ឆ្នាំ​២០១៦