គោយន្ត​កន្ត្រៃ​បាន​ក្រឡាប់​ធ្លាក់​ប្រឡាយ​បង្ហូរទឹក របួស​មនុស្ស​ចំនួន​៩​នាក់ នៅ​ភ្នំព្រឹក​

បាត់ដំបង: មនុស្ស​ប្រុស​ស្រី​ចំនួន​៩​នាក់ បាន​រងរបួស​ធ្ងន់​និង​ស្រាល ក្នុង​គ្រោះថ្នាក់​ខ​ណះ​គោយន្តកន្ត្រៃ​១​គ្រឿង ដឹក​មនុស្ស​ពេញ (២៥​នាក់​)  មកពី​ធ្វើបុណ្យ​បញ្ចុះ​ខណ្ឌសីមានៅ​វត្ត​គីរីរម្យ​សន្តិភាព ហៅ​វត្ត​អូរ​ចោទ ។ ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​១​និង​២៥​នាទី​រសៀល ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៦  ស្តិ​ត​ក្នុងភូមិ​ទួល​ខ្ពស់ ឃុំ​ភ្នំព្រឹកស្រុក​ភ្នំព្រឹក​។​

​ជនរងគ្រោះ​ប្រុស​ស្រី​ទាំង​៩​នាក់​ទី​១. ឈ្មោះ រុំ រ៉ែ​ម ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ (​របួសធ្ងន់​)​។២. លី ពែ​ក ភេទ​ប្រុស អាយុ​៧៤​ឆ្នាំ (​របួសធ្ងន់​)​។​៣. ឈ្មោះ គា អេង ភេទ​ស្រី អាយុ​៧៧​ឆ្នាំ (​របួសធ្ងន់​)​។​៤. ឈ្មោះ មី​ុ មួន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​អ្នកបើកបរ (​របួសស្រាល​)។​៥. ឈ្មោះ ឡុ​ក សុខ ភេទ​ស្រី អាយុ​៦៩​ឆ្នាំ (​របួសស្រាល​)​។​៦. ឈ្មោះ គា អាង ភេទស្រី អាយុ​៧៦​ឆ្នាំ (​របួសស្រាល​)​។​៧. ឈ្មោះ វ៉ៃ វឿន ភេទ​ស្រី អាយុ​៥៨​ឆ្នាំ (របួសស្រាល​)​។​៨. ឈ្មោះ តក់ ធូ ភេទ​ស្រី អាយុ​៤៩ (​របួសស្រាល​)​។​និង​៩. ឈ្មោះស្វាត ម៉ី ភេទ​ប្រុស អាយុ​៨0​ឆ្នាំ (​របួសស្រាល​) ជនរងគ្រោះ​ទាំងអស់ រស់នៅ​ភូមិតា​ហែ​ន ឃុំ​ក្តុល​តា​ហែ​ន ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។

​តាម​សាក្សី​បាន​និយាយថា មុនពេល​កើតហេតុ គេ​បានឃើញ គោយន្ត​កន្ត្រៃ​១​គ្រឿងដឹក​មនុស្ស​ពេញ (២៥​នាក់​)  មកពី​ធ្វើបុណ្យ​បញ្ចុះ​​ខណ្ឌសីមា នៅ​វត្ត​គីរីរម្យសន្តិភាព ហៅ​វត្ត​អូរ​ចោទ លុះ​មកដល់​ចំណុចកើតហេតុ គោយន្ត​កន្ត្រៃ​បានក្រឡាប់​ធ្លាក់​ប្រឡាយ​បង្ហូរទឹក បណ្តាល​ឲ្យ​រងរបួស​មនុស្ស​ចំនួន​៩​នាក់​រងរបួសធ្ងន់​និង​ស្រាល​។​

​ក្រោយពី​កើតហេតុ សម្ថ​កិច្ច​យើង​ហៅ​រថយន្ត​ស​គ្រោះ មណ្ឌល​សុខភាព​ពេជ្រ​ចិន្តាបញ្ជូនទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​សំពៅ​លូន​។ មូលហេតុៈ តៃកុងគោយន្ត​កន្ត្រៃ​អាច​នឹង​ដោះ​ចង្កឹះ​លេខ​អស់ ពេល​គោយន្ត ចុះ​ចំណោទ​ទៅមុខមាន​ល្បឿន​លឿន ក៏​កា​ច់មក​កៀន​ធ្លាក់​ប្រឡាយ​បង្ហូរទឹក​តែម្តង ៕​

គោយន្ត​កន្ត្រៃ​បាន​ក្រឡាប់​ធ្លាក់​ប្រឡាយ​បង្ហូរទឹក របួស​មនុស្ស​ចំនួន​៩​នាក់ នៅ​ភ្នំព្រឹក​

គោយន្ត​កន្ត្រៃ​បាន​ក្រឡាប់​ធ្លាក់​ប្រឡាយ​បង្ហូរទឹក របួស​មនុស្ស​ចំនួន​៩​នាក់ នៅ​ភ្នំព្រឹក​