រថយន្ត​ដឹក​ឥដ្ឋ បុក​និង​កិន​នារី​ម្នាក់​ស្លាប់ លើ​ស្ពាន​លី​យ៉ុង​ផាត់

ភ្នំពេញ: ​ស្ត្រី​ម្នាក់​បាន​ស្លាប់​យ៉ាង​អ​ណោ​ច​អធម៌​ក្នុង​គ្រោះថ្នាក់​ចរាចរ​បង្កឡើង​ដោយ​រថយន្ត​ដឹកឥដ្ឋ​បុក​កិន​ចំក្បាល​ស្លាប់​លើ​ស្ពាន​​លី​យ៉ុង​ផាត់ កាលពី​វេលា​ម៉ោងជាង​៧​យប់ ថ្ងៃទី២ ខែមីនា ឆ្នាំ​២០១៦​នេះ​។

រថយន្ត​ដឹក​ឥដ្ឋ បុក​និង​កិន​នារី​ម្នាក់​ស្លាប់ លើ​ស្ពាន​លី​យ៉ុង​ផាត់

 ស្ត្រី​រងគ្រោះ​មានឈ្មោះ​សាន្ត ច​ន្ធូ អាយុ​៣២​ឆ្នាំ មុខរបរ កម្ម​ការី​នី មាន​ទីលំនៅ​បច្ចុប្បន្នភូមិ​សំរោង​ត្បូង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ ចំណែក​តៃកុង​រថយន្ត​បង្កមិន​ស្គាល់ អត្តសញ្ញាណ​បាន​រត់គេចខ្លួន បន្សល់​តែ​រថយន្ត​ចោល​នៅ​និងកន្លែងកើតហេតុ​តែប៉ុណ្ណោះ​។​

រថយន្ត​ដឹក​ឥដ្ឋ បុក​និង​កិន​នារី​ម្នាក់​ស្លាប់ លើ​ស្ពាន​លី​យ៉ុង​ផាត់

​មុនបេល​កើតហេតុ គរ​បានឃើញ​ស្ត្រី​រងគ្រោះ ជិះ​ម៉ូតូ​smashV ១​គ្រឿង​ពាក់​ស្លាក​លេខPP1BX-9031 ម្នាក់ឯង លុះ​មកដល់​ចំណុច​កើត​​ហេតុ​ខាងលើ ក៏ត្រូវ​បាន​រថយន្តដឹក​ឥដ្ឋ បុក​ពេញទំហឹង និង​កិន​ពីលើ​ចំក្បាល​បែកធ្លាយ​ខួរ ខ្ទា​ត់​ពេញ​ថ្នល់ ។

រថយន្ត​ដឹក​ឥដ្ឋ បុក​និង​កិន​នារី​ម្នាក់​ស្លាប់ លើ​ស្ពាន​លី​យ៉ុង​ផាត់