ព្រំ សំណាង ត្រូវKhuo Ba ណាត់សងសឹក រីឯហ៊ឹម សេរី ប៉ះថៃនៅលើសង្វៀន SEATV នាយប់ថ្ងៃអាទិត្យ

ភ្នំពេញ៖ នៅលើសង្វៀន Black Cat នៅស្ថានីយ៍ទូរទស្សន៍ SEATV នាយប់ថ្ងៃអាទិត្យ ទី៦ ខែមីនា ឆ្នាំ២០១៦ខាងមុខនេះ អ្នកប្រដាល់ ហ៊ឹម សេរី ក្លិបតាព្រហ្មមានជ័យ ប៉ះជាមួយអ្នកប្រដាល់ថៃ Sy Ta ក្នុងប្រភេទទម្ងន់ ៥១ គីឡូក្រាម ខណៈអ្នកប្រដាល់ ព្រំ សំណាង ក្លិបកងពលតូច ឆ័ត្រយោង ៩១១ប្រកួត អ្នកប្រដាល់ថៃ Khuo Ba ក្នុងប្រភេទទម្ងន់៧៥ គីឡូក្រាម។

លោក ញាន សុធី អ្នកគ្រប់គ្រងការ ប្រកួតសង្វៀនSEATV បាននិយាយថា ហ៊ឹម សេរី អ្នកប្រដាល់វ័យក្មេង ដែលមានថ្វីដៃ និងផ្លែល្អ ហើយមានចិត្ត អំណត់ស៊ូនឹង ការប្រកួតវាយ ចេញចូលរហ័ស ហើយក៏ជាអ្នកប្រដាល់ វ័យក្មេងតែម្នាក់គត់ក្នុងចំណោម អ្នកប្រដាល់វ័យក្មេង ជាច្រើនរបស់កម្ពុជា ដែល ប្រកួតកម្រចាញ់ណាស់ សម្រាប់ការប្រកួត ក្នុងទម្ងន់ដូចគ្នានោះ ។

ចំពោះកីឡាករ Sy Ta  វិញពុំធ្លាប់មកប្រកួតនៅ ស្រុកខ្មែរទេ តែបើតាមការអះអាងពី លោក ញាន សុធី បានបញ្ជាក់ដែរថា អ្នកប្រដាល់ថៃ រូបនេះ មានសមត្ថភាព ប្រហាក់ប្រហែលគ្នា ជាមួយនឹងហ៊ឹម សេរី ដែរគឺអាចប៉ះគ្នាបាន។ ចំពោះហ៊ឹម សេរី មានប្រវត្តិ ប្រកួត៦២លើក ក្នុងនោះវាយ ឈ្នះ៥៦លើក ចាញ់៦លើក មិនដែលស្មើ ហើយអ្នកប្រដាល់ថៃ Sy Ta មានប្រវត្តិប្រកួត ៤៩លើក ឈ្នះ៤៧លើក ចាញ់២លើក មិនដែលស្មើ។

សម្រាប់អ្នកប្រដាល់ ព្រំ សំណាង ក្លិបកងពលតូច ឆ័ត្រយោង៩១១ ត្រូវជួបប្រកួតជាមួយ អ្នកប្រដាល់ថៃ Khuo Ba ក្នុងប្រភេទទម្ងន់៧៥គ.ក្រ ។ ព្រំ សំណាង ចាត់ទុកថា ជាអ្នកប្រដាល់មានថ្លើមធំ បន្តិចហើយ ដែលមានបំណងចង់ សាកកម្លាំងជាមួយ Khuo Ba ។ សំណាង តាមពិតទៅទើប តែ លេចមុខលេចមាត់ នៅលើសង្វៀនមិនយូរ ប៉ុន្មានទេ តែភាពល្បីល្បាញ របស់គេមានការរីក ចម្រើនខ្លាំងណាស់ ដោយសារគេមាន ក្បាច់ប្រយុទ្ធ នៅលើសង្វៀនល្អ ចលនាវាយលុក រហ័សរហួន ហើយបើនិយាយ ពីស្នៀតកែង និងជង្គង់របស់គេវិញ ក៏សាហាវណាស់ដែរ ។

អ្នកប្រដាល់ Khuo Ba មានស្នៀតជង្គង់ល្អ និងមាន ល្បិចប្រយុទ្ធនៅ លើសង្វៀន ហើយស្នៀតកែង និងជង្គង់របស់គេ មានប្រសិទ្ធភាព ខ្លាំងជាង មុនទៅទៀត ប៉ុន្តែទោះជាយ៉ាងណាក្តី សំណាង បើចង់សាកជាមួយ Khuo Ba ក៏មិនមែនជារឿង ដែលងាយស្រួល ប៉ុន្មានទេ ព្រំ សំណាង បានធ្លាប់ ប្រកួតបាន៧៥លើក ឈ្នះ ៦៤ លើក ចាញ់៩ លើក និងស្មើ២លើក រីឯ Khuo Ba បានធ្លាប់ប្រកួតបាន ៩៩លើក ឈ្នះ ៨៧លើក ចាញ់១១ លើក និងស្មើ១លើក៕

ព្រំ សំណាង ត្រូវKhuo Ba ណាត់សងសឹក រីឯហ៊ឹម សេរី ប៉ះថៃនៅលើសង្វៀន SEATV នាយប់ថ្ងៃអាទិត្យ

ព្រំ សំណាង ត្រូវKhuo Ba ណាត់សងសឹក រីឯហ៊ឹម សេរី ប៉ះថៃនៅលើសង្វៀន SEATV នាយប់ថ្ងៃអាទិត្យ