Bayern ចាញ់ក្នុងដីខ្លួនឯង លើកដំបូង ក្រោមថ្វីជើង Mainz 05

ក្រុមជើងខ្លាំងអាល្លឺម៉ង់ Bayern Munich បានស្គាល់បរាជ័យក្នុងដីក្នុងឯងនៅ Allianz Arena ជាលើកដំបូងរដូវកាលនេះ បន្ទាប់ពីភ្លាត់ចាញ់ Mainz 05 ដោយលទ្ធផល ២-១ ក្នុងការប្រកួត Bundesliga សប្ដាហ៍ទី២៤យប់មិញ។

Bayern ចាញ់ក្នុងដីខ្លួនឯង លើកដំបូង ក្រោមថ្វីជើង Mainz 05

Bayern មិនដែលចាញ់ក្នុងដីខ្លួនឯងទេ ក្នុងការប្រកួត១៧ដង គ្រប់កម្មវិធីប្រកួតទាំងអស់រដូវកាលនេះ ប៉ុន្តែកំណត់ត្រាដ៏អស្ចារ្យនេះ ត្រូវបានបញ្ចប់ក្រោមថ្វីជើង ក្រុមលេខ៥ Mainz 05 យប់មិញ។ Mainz បាននាំមុខ Bayern ១-០ មុនដោយកីឡាករ Jairo នាទី២៦ មុនពេល Arjen Robben ស៊ុតតាមស្មើវិញនៅនាទី៦៤ ប៉ុន្តែត្រូវ Jhon Cordoba របស់ក្រុមភ្ញៀវស៊ុតគ្រាប់ជ័យជម្នះ នៅចុងម៉ោងនាទី៨៦ទៀត។

លទ្ធផលនេះ បានធ្វើឲ្យ Bayern មានគម្លាតពីក្រុមលេខ២ Borussia Dortmund កាន់តែតិចវិញហើយ ដោយខុសគ្នាតែ៥ពិន្ទុប៉ុណ្ណោះ ខណៈដែលថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ ក្រុមខ្លាំងទាំង២នេះ នឹងត្រូវប៉ះគ្នានៅទឹកដី Dortmund៕

ប្រភព៖ សប្បាយ