ផឹកស្រាស្រវឹង រករឿងឪពុកម្តាយ ដុតផ្ទះចោល

កណ្តាល៖ បុរសប្រមឹកម្នាក់ បន្ទាប់ពីដើរផឹកស្រា ស្រវឹងហើយត្រឡប់ មកវិញបានរករឿង ឪពុកម្តាយ រួចហើយក៏ទាញប្រេង មកចាក់ដុតផ្ទះចោល បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកជិតខាង រួចប្តឹងនគរបាលឲ្យ ឃាត់ខ្លួន។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោងជិត១៩ ព្រលប់ថ្ងៃទី២ ខែមិនា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះជាឪពុកឈ្មោះ គឹម ខន ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរកសិករ រស់នៅក្នុងផ្ទះ កើតហេតុខាងលើ ចំណែកឯជនសង្ស័យ ជាកូនឈ្មោះ ខន ពិសិដ្ឋ ភេទប្រុស អាយុ៣១ឆ្នាំ មានមុខរបរ មិនពិតប្រាកដ រស់នៅជាមួយគ្នា។  ផ្ទះដែលខូចខាតនោះ មានទំហំ ៥ម៉ែត្រx៧ម៉ែត្រ ដំបូល និងជញ្ជាំងសង្ក័សី និងខូចខាតម៉ាស៊ិន បូបទឹកដាក់ស្រែ ចំនួន១គ្រឿង ប្រេងម៉ាស៊ូតចំនួន ៣០លីត្រ-ម៉ុង + ភួយ និងសម្ភារ ប្រើប្រាស់មួយចំនួន។

នគរបាលបានបន្តថា មុនពេលកើតហេតុជនសង្ស័យ បានដើរផឹកស្រវឹងជោគលុះត្រឡប់ មកផ្ទះវិញស្រាប់តែរករឿង ឪពុកម្តាយ គំរាមវាយឪពុកម្តាយ និងដុតផ្ទះចោល មិនដឹងជាគេខឹង រឿងអ្វីនោះទេ បន្តិច ក្រោយមកស្រាប់តែ ទៅចាក់ប្រេងម៉ាស៊ូត មកចាក់ដុតផ្ទះ បណ្តាលឲ្យឆាបឆេះ អស់តែម្តង បង្កឲ្យភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋរស់នៅ ជិតខាងនាំគ្នាមក ជួយពន្លត់ ប៉ុន្តែដោយសារតែ មានអំណាចប្រេង បានឆាបឆេះយ៉ាងលឿន តែ១ប៉ព្រិចភ្នែក ផ្ទះត្រូវភ្លើងឆេះខ្ទេចសល់តែផេះផង់ ។ ក្រោយពេលកើតហេតុ នគរបាលបានចុះទៅដល់ រួចក៏ឃាត់ខ្លួន ជនសង្ស័យនាំយក មកសាកសួរ ចាត់ការទៅតាម នីតិវិធីច្បាប់៕

ផឹកស្រាស្រវឹង រករឿងឪពុកម្តាយ ដុតផ្ទះចោល
ផឹកស្រាស្រវឹង រករឿងឪពុកម្តាយ ដុតផ្ទះចោល

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត