លោកតាអាយុ៦៦ឆ្នាំ ជិះកង់ឆ្លងផ្លូវ ត្រូវម៉ូតូបុកស្លាប់ នៅនឹងកន្លែង

កណ្តាល៖ លោកតាម្នាក់ជិះកង់ ឆ្លងផ្លូវក្នុងពេលងងឹត ត្រូវម៉ូតូមួយគ្រឿង មើលមិនទាន់ជ្រុល ទៅបុកបណ្តាលឲ្យ ស្លាប់នៅនឹងកន្លែង កាលពីម៉ោង២១និង៣០នាទី យប់ថ្ងៃទី២ ខែមិនា ឆ្នាំ២០១៦នៅ ចំណុចខាងមុខ វត្តក្រពើហា ផ្លូវជាតិលេខ២ ភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកដែលជួបគ្រោះថ្នាក់ បាត់បង់ជីវិតនោះឈ្មោះ សៅ ង៉េះ ភេទប្រុស អាយុ៦៦ឆ្នាំ រស់នៅភូមិសំណាក់ សង្កែសង្កាត់ព្រែកកំពឺស ខ័ណ្ឌដង្កោ ជិះកង់មួយគ្រឿង ចំណែកឯម៉ូតូដែល ជ្រុលទៅបុកនោះ ម៉ាកវ៉េវអេស ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1L-5417 បើកបរដោយឈ្មោះ ម៉ៅ ពេជ្រ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

នគរបាលបានឲ្យដឹងថា មុនពេលកើតហេតុម៉ូតូ បើកបរក្នុងទិសដៅពី ជើងទៅត្បូង ក្នុងស្ថានភាពស្រវឹងស្រា ជិះលឿនលុះដល់ចំណុចកើតបានជ្រុលទៅបុក កង់លោកតាកំពុងតែជិះ ឆ្លងផ្លូវក្នុងពេលងងឹត បណ្តាលឲ្យដួលបោក លោកតាទៅនឹង ថ្នល់ស្លាប់ភ្លាមៗ នៅនឹងកន្លែង ក្រោយពេលកើតហេតុ នគរបាលដឹកសាកសពលលោកតា តាមរឺម៉កកង់បី ទៅកាន់លំនៅដ្ឋាន ដើម្បីធ្វើបុណ្យ តាមប្រពៃណី ចំណែកអ្នកបើកបរម៉ូតូ ត្រូវឃាត់ខ្លួន នាំយកទៅកាន់អធិការដ្ឋាន ដើម្បីកសាងសំណុំរឿងចាត់ ការទៅតាមនីតិវិធីច្បាប់៕

លោកតាអាយុ៦៦ឆ្នាំ ជិះកង់ឆ្លងផ្លូវ ត្រូវម៉ូតូបុកស្លាប់ នៅនឹងកន្លែង
លោកតាអាយុ៦៦ឆ្នាំ ជិះកង់ឆ្លងផ្លូវ ត្រូវម៉ូតូបុកស្លាប់ នៅនឹងកន្លែង
លោកតាអាយុ៦៦ឆ្នាំ ជិះកង់ឆ្លងផ្លូវ ត្រូវម៉ូតូបុកស្លាប់ នៅនឹងកន្លែង
លោកតាអាយុ៦៦ឆ្នាំ ជិះកង់ឆ្លងផ្លូវ ត្រូវម៉ូតូបុកស្លាប់ នៅនឹងកន្លែង

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត