ចិនបន្តបន្ថែម ការកាន់កាប់ តំបន់មួយចំនួនទៀត ក្នុងដែនជម្លោះ សមុទ្រចិនភាគ ខាងត្បូង

ចិន៖ បើយោងតាម ប្រភពព័ត៍មាន មួយរបស់កាសែតក្នុងស្រុក របស់ហ្វីលីពីន បាននិយាយថា ប្រទេសចិនបានប្រើប្រាស់ នាវា៥គ្រឿងឡោមព័ទ្ធ តំបន់ដែលមានថ្មដុះច្រើន មួយដែលស្ថិតនៅជិតនិង ឆ្នេរសមុទ្ររបស់ប្រទេស ហ្វីលីពីនហើយខ្លួនបាន ធ្វើការរារាំងមិនឲ្យមាន ទូកនេសាទណាធ្វើដំណើរ ទៅក្បែរបាននោះទេ។

បច្ចុប្បន្ននេះ នាវាចិនទាំងនោះបាន ក្តោបក្តាប់បានយ៉ាង តឹងរឹងទៅលើតំបន់ ដែលត្រូវបានគេ ហៅថាQuirinoឬJackson និងផ្នែកមួយចំនួនទៀត ដែលស្ថិតនៅក្បែរ ទៅនឹងខេត្តPalawan របស់ហ្វីលីពីនហើយដែលវា ត្រូវបានប្រជានេសាទ ជនជាតិហ្វីលីពីនរាយការណ៍ មកថាពួកគេគឺត្រូវបានអនុញ្ញាតិ ឲ្យឆ្លងកាត់និងទៅក្បែរ បាននោះទេ។

នៅមិនទាន់ព័ត៍មានណាអាច បញ្ជាក់ពីវត្តមានរបស់នាវា នៃប្រទេសចិននៅក្នុង តំបន់នោះរហូតឬយ៉ាង ណានោះទេ។ប្រទេសចិន ហាក់ដូចជាត្រូវបានគេ មើលឃើញថាកំពុងបន្តបន្ថែម កម្លាំងទាហានរបស់ខ្លួន ទៅក្នុងតំបន់និងតំបន់ ជម្លោះផងនិងការដាក់ពង្រាយ គ្រាប់មីស៊ីលជាច្រើនទៀត៕