Lazareth LM847 ម៉ូតូ​ធំ​ ម៉ាស៊ីន​៨ កម្លាំង​៤៧០​សេះ​ ​តម្លៃ​ជាង​២០ម៉ឺនដុល្លារ​

Lazareth ​ក្រុម​កែ​ច្នៃ​យានយន្ត​ដ៏​ល្បី​ក្នុង​ប្រទេស​បារាំង​ ​តែង​តែ​យក​​ម៉ូតូ​ និង​ឡាន​ទំនើបៗ​ដូច​ជា​ Duke BMW Rang Rover Lamborghini Ferrari មក​កែច្នៃ​បន្ថែម​កម្លាំង​ និង​ភាព​ទាក់ទាញ​។​ ​​អ្វី​ដែល​ធ្វើឲ្យ​គេ​ទទួល​ស្គាល់ ​និង​ភ្ញាក់​ផ្អើល​ចំពោះ​ Lazareth គឺ​ពួក​គេ​ថែម​ទាំង​អាច​យក​ម៉ាស៊ីន​កំពូល​នៃ​ឡាន​ទាំង​នោះ​មក​បំពាក់​ជា​មួយ​តួ​ម៉ូតូ​ផង​ដែរ​។​

 

Lazareth LM847 ម៉ូតូ​ធំ​ ម៉ាស៊ីន​៨ កម្លាំង​៤៧០​សេះ​ ​តម្លៃ​ជាង​២០ម៉ឺនដុល្លារ​
 
ជាក់ស្ដែង កាល​ពី​ពេល​ថ្មី​ៗ​នេះ​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​យានយន្ត ដ៏​ធំ​នៅ​ក្នុង​ប្រទេស​ស្វីស​  Lazareth បាន​បង្ហាញ​ម៉ូតូ​ធំដែល​ប្រើ​​ម៉ាស៊ីន​របស់​រថយន្ត​ Maserati Gran Turismo ​​ជា​ម៉ាស៊ីន​ប្រភេទV8 កម្លាំង​ ៤៧០សេះ​ ហើយ​ល្បឿន​កំពូល​របស់​វា​គឺ​រហូត​ដល់​ទៅ​ ២៨៥គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​
 
​ព្រោះ​តែ​ប្រើ​នូវ​ប្រភេទ​ម៉ាស៊ីន​ដ៏​ធំ​ និង​មាន​សន្ទុះ​ខ្លាំង​នេះ​ទើប​ LM847 តម្រូវ​ឲ្យ​មាន​ការ​រចនា​ពិសេស​ ប្រកប​ដោយ​ភាព​រឹង​មាំ​ ដោយ​ម៉ូតូ​ប្រភេទ​នេះ​មាន​កង់​ដល់​ទៅ​បួន​គ្រាប់​ ហើយ​វា​ក៏​មាន​បំពាក់​នូវ​ហ្វ្រាំង​ថាស​ពិសេស​ដែល​មិន​ដែល​មាន​ម៉ូតូ​ណា​មាន​នោះ​ទេ​។​ ចំពោះ​តម្លៃ​របស់ Lazareth LM847 មាន​ប្រមាណ​ជា​ជាង​ ២០ម៉ឺនដុល្លារ​៕​
 
Lazareth LM847 ម៉ូតូ​ធំ​ ម៉ាស៊ីន​៨ កម្លាំង​៤៧០​សេះ​ ​តម្លៃ​ជាង​២០ម៉ឺនដុល្លារ​
 
Lazareth LM847 ម៉ូតូ​ធំ​ ម៉ាស៊ីន​៨ កម្លាំង​៤៧០​សេះ​ ​តម្លៃ​ជាង​២០ម៉ឺនដុល្លារ​
 
Lazareth LM847 ម៉ូតូ​ធំ​ ម៉ាស៊ីន​៨ កម្លាំង​៤៧០​សេះ​ ​តម្លៃ​ជាង​២០ម៉ឺនដុល្លារ​
 
ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ Lazareth