ជីវិតមួយប្តូរជីវិតមួយ! បុរសម្នាក់ បោះសត្វឆ្កែ ឲ្យខ្លាឃ្មុំស៊ី បន្លំភ្នែកវា ដើម្បីអាចជួយនារីរងគ្រោះ (មានវីដេអូ)

រុស្ស៊ី៖ វីដេអូមួយ​កំពុងតែបង្កភាពភ្ញាក់ផ្អើល ពេញបណ្តាញ​អ៊ីនធឺណែត ដែលបង្ហាញពីសកម្មភាពរបស់បុរសម្នាក់ បានបោះសត្វឆ្កែ ទៅឲ្យខ្លាឃ្មុំស៊ី ក្នុងគោលបំណងបន្លំភ្នែកវា ដើម្បីរូបគាត់អាចចូលទៅជួយសង្គ្រោះនារីរងគ្រោះម្នាក់បាន។

នារីម្នាក់បានថតទិដ្ឋភាពនេះពីចំងាយ និងស្រែកលើកទឹកចិត្តបុរសម្នាក់ ឲ្យបោះគ្រវែងសត្វឆ្កែមួយក្បាល ទៅឲ្យខ្លាឃ្មុំ ដែលបានវាយប្រហារលើនារីរងគ្រោះម្នាក់។ វាពិតជាហេតុការណ៍គួរឲ្យរន្ធត់មួយ និងត្រូវការសំរេចចិត្តភ្លាមៗ ថាត្រូវជួយជនរងគ្រោះ ដោយរបៀបណា។ បុរសនោះ បានសំរេចចិត្តចាប់បោះសត្វឆ្កែ ឲ្យខ្លាឃ្មុំ មើលទៅពិតជាគួរឲ្យអាណោចអាធម និងអាណិតសត្វឆ្កែជាពន់ពេក។ ប៉ុន្តែយ៉ាងណាមិញ គេជឿជាក់ថា ឆ្កែមួយក្បាលនោះ​ ប្រហែលជាអាចនឹងគេចខ្លួនបាន ប៉ុន្តែមិនច្បាស់ទាំងស្រុងឡើយ។

បើតាមប្រភពបានឲ្យដឹងដែរថា ក្រោយមក នារីរងគ្រោះ បានរួចផុតពីក្រញាំខ្លាឃ្មុំ និងត្រូវគេបញ្ជូនទៅមន្ទីរពេទ្យ។

យ៉ាងណាមិញ ក្រោយពីមើលវីដេអូនេះហើយ មានអ្នកនិយមប្រើប្រាស់អ៊ីនធឺណែតមួយចំនួន បានបញ្ចេញមតិរបស់ខ្លួនថា ទំនងជានារីម្នាក់នោះស្រវឹង ហើយចេញទៅរកបត់ជើងតូច​ ឬក្អួត ទើបបណ្តាលឲ្យមានហេតុការណ៍ដូចនេះ។

គួរបញ្ជាក់ដែរថា ហេតុការណ៍នេះ កើតឡើងនៅតំបន់ឆ្នេរសមុទ្រ Chukotka មួយកន្លែង ស្ថិតនៅភាគខាងកើតប្រទេសរុស្ស៊ី៕  

វីដេអូខាងក្រោម៖

ជីវិតមួយប្តូរជីវិតមួយ! បុរសម្នាក់ បោះសត្វឆ្កែ ឲ្យខ្លាឃ្មុំស៊ី បន្លំភ្នែកវា ដើម្បីអាចជួយនារីរងគ្រោះ (មានវីដេអូ)

ប្រភព៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត