វិប​សាយ​អាសអាភាស​ទម្លាយ​ថា​ Justin Bieberគឺ​ជា​អតិថិជន​ពិសេស​របស់​ពួក​គេ

សារ​ជូន​ពរ​ខួប​កំណើត​របស់​គេហទំព័រ​រឿង​អាសអាភាស​បាន​ទម្លាយ​អាថ៌កំបាំង​ដ៏​រសើប​របស់​តារា​ចម្រៀង​កាណាដា Justin Bieber ដោយ​ចៃដន្យ​។

 

វិប​សាយ​អាសអាភាស​ទម្លាយ​ថា​ Justin Bieberគឺ​ជា​អតិថិជន​ពិសេស​របស់​ពួក​គេ

 

កាល​ពី​ថ្ងៃ​ទី ១​ខែ​មីនា​មុន​នេះ​គឺ​ជា​ថ្ងៃ​ខួប​កំណើត​លើក​ទី ២២​របស់​តារា​ចម្រៀង​វ័យ​ក្មេង Justin Bieber។ ដើម្បី​អបអរ​ថ្ងៃ​ពិសេស​របស់​ខ្លួន ម្ចាស់​បទ “Love Yourself” បាន​ទៅ​ជិះ​ស្គី​ទឹក​កក​លេង​នៅ​រមណីយដ្ឋាន Big Bear នៅ​រដ្ឋ​ California។ នៅ​ក្នុង​ឱកាស​នេះ​ដែរ​ក៏​មាន​មនុស្ស​ជា​ច្រើន​ដែល​បាន​ចូល​រួម​ផ្ញើ​ពាក្យ​ជូន​ពរ​ទៅ​កាន់​តារា​ចម្រៀង​រូប​នេះ។ យ៉ាងណាក៏ដោយ សារ​ជូន​ពរ​ដែល​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ​គឺ​សារ​ដែល​បាន​ផ្ញើ​មក​ពី​វិបសាយ​រឿង​​ស្រើបស្រាល​ដ៏​ល្បី​ឈ្មោះ​​មួយ។

 

វិប​សាយ​អាសអាភាស​ទម្លាយ​ថា​ Justin Bieberគឺ​ជា​អតិថិជន​ពិសេស​របស់​ពួក​គេ

 

អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​នោះ​គឺ ភ្ជាប់​ជាមួយ​សារ​របស់​ខ្លួន វិបសាយ​នេះ​ក៏​ចៃដន្យ​ទម្លាយ​ថា Justin Bieber មិន​ត្រឹម​តែ​ឧស្សាហ៍​ចូល​មើល​រឿង​ក្នុង​គេហទំព័រ​របស់​ពួក​គេ​នោះ​ទេ អតីត​មិត្ត​ប្រុស​របស់ Selena Gomez ក៏​ជា​អតិថិជន​ពិសេស​របស់​ពួក​ផង​ដែរ។ គេហទំព័រ​ទំព័រ​មួយ​នេះ​ក៏​សង្ឃឹម​ថា Justin នឹង​បន្ត​ជា​សមាជិក​របស់​ពួក​គេ​តទៅ​ទៀត។ មិន​បញ្ឈប់​ត្រឹម​នោះ គេហទំព័រ​ដដែល​ក៏​បាន​ធ្លោយ​បង្ហើប​​ពី​ចំណង់​ចំណូល​ចិត្ត​របស់​តារា​កើត​ឆ្នាំ ១៩៩៤ ផងដែរ​ដោយ​ពួក​គេ​បាន​ប្រាប់​ថា​នៅ​ពេល​មើល​រឿង​លើ​គ្រែ​ Justin Bieber ចូល​ចិត្ត​មើល​ស្រី​ៗ​ជន​ជាតិ​ឡាទីន​៕

 

ចុចអាន៖លី លាន​ជា ដក​ខ្លួនពី​ហូលីវូដ​​បណ្ដោះ​អាសន្ន ព្រោះ​សុខភាព​កាន់​តែ​ខ្សោយ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖realcoolvideos