ខេត្តក្រចះ មានស្ថានីយវិទ្យុ៥ សម្រាប់ផ្សព្វផ្សាយព័ត៌មាន ទៅដល់ពលរដ្ឋ

ភ្នំពេញ៖ លោកស្រី ណៃ ធីតា ប្រធានមន្ទីរព័ត៌មានខេត្តក្រចះ បានថ្លែងឲ្យដឹងថា នៅក្នុងខេត្តក្រចះទាំងមូល មានស្ថានីយវិទ្យុចំនួន៥ ក្នុងនោះរដ្ឋ១ និងឯកជន៤ ដែលមានការផ្សាយចំនួន១៨ម៉ោង ក្នុងមួយថ្ងៃ ចាប់ពីម៉ោង៥ព្រឹក ដល់ម៉ោង១១យប់ ដើម្បីផ្សាយជូនប្រជាពលរដ្ឋ បានស្តាប់ពីព្រឹតិ្តការណ៍ព័ត៌មាននានា ដែលបានកើតមានឡើង។

លោកស្រី ណៃ ធីតា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រោយពីបញ្ចប់សន្និបាតបូកសរុបការងារ របស់ក្រសួងព័ត៌មានថា “វិទ្យុក្នុងខេត្តក្រចះយើង ខ្ញុំមានផ្សាយពេលព្រឹក ដែលមានប្រជាពលរដ្ឋ យកចិត្តទុកដាក់ ដោយសារមានកម្ម វិធីប្លែកៗ។ យើងមានការឆ្លើយ តបទៅនឹងប្រជាពលរដ្ឋ ដោយមើលឃើញមាន ចំណុចខ្វះខាតជាច្រើន និងវិជ្ជមាន។ ដូចនេះ យើងត្រូវការធនធាន មនុស្ស ដើម្បីបណ្តុះបណ្ដាលនូវកម្មវិធីប្លែកៗ ដើម្បីឲ្យប្រជាពលរដ្ឋ ជឿកទុកចិត្ត”។

លោកស្រីបានបន្ថែមថា ប៉ុន្ដែមានកម្មវិធីទូរស្សន៍ និងវិទ្យុព្រះពុទ្ធសាសន៍ ត្រូវបានយកចិត្តទុកដាក់ជាងគេ។ វិទ្យុមានការរីកចំរើនដោយសារតែមានការ ផ្ដល់បទ សំភាសន៍តាមបណ្ដាមន្ទីរខេត្ត ក្រសួងកសិកម្ម  ក្រសួងធនធានទឹក  ចៅសង្កាត់ និងប្រជាពលរដ្ឋ ។

សូមបញ្ជាក់ថា ស្ថានីយវិទ្យុនៅក្នុងក្រចេះទាំងមូល មានចំនួន៥ រដ្ឋ១ ឯកជនចំនួន៤ ចាក់ផ្សាយចេញពី រាជធានីភ្នំពេញ ចំនួន៤ ចាក់ផ្សាយផ្ទាល់ចំនួន១។ នៅឆ្នាំ២០១៦នេះ ត្រូវការបុគ្គលិកជាច្រើន ដែលមាន ជំនាញខាងIT ដែលចេះផលិតកម្មវិធី៕

ខេត្តក្រចះ មានស្ថានីយវិទ្យុ៥ សម្រាប់ផ្សព្វផ្សាយព័ត៌មាន ទៅដល់ពលរដ្ឋ

ខេត្តក្រចះ មានស្ថានីយវិទ្យុ៥ សម្រាប់ផ្សព្វផ្សាយព័ត៌មាន ទៅដល់ពលរដ្ឋ