លោកស្រី ម៉ៅ ម៉ាល័យ កែគឹមយ៉ាន បានចូលរួមប្រារព្វ ខួបលើកទី១០៥ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៦

បន្ទាយមានជ័យ ៖ នៅសាលប្រជុំសាលាខេត្ត ព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦ បានរៀបចំ ប្រារព្ធពិធី អបអរសាទរ ខួបលើកទី១០៥ នៃទិវាអន្តរជាតិនារី ៨មីនាឆ្នាំ២០១៦ ក្រោមប្រធានបទ វិនិយោគលើ សមភាពយេនឌ័រ ដើម្បីអភិវឌ្ឈន៍ប្រកបដោយចីរភាព ។

ពិធីនេះមានការចូលរួមលោកស្រីម៉ៅ ម៉ាល័យ ប្រធានកិត្តិយស លោកគោស៊ុំ សារឿត អភិបាល ខេត្តបន្ទាយមានជ័យ លោកស្រីម៉េង គឹមហួយ ប្រធានមន្ទីរកិច្ចការនារី ខេត្តបន្ទាយមានជ័យ មន្ត្រីរាជការសាលាខេត្ត និងនារីចូលរួមប្រហែលជិត៥០០នាក់។

លោកស្រីម៉េង គឹមហួយ បានមានប្រសាសន៍ ក្នុងកិច្ចប្រជុំនោះថា ថ្ងៃនេះនារីទូទាំងពិភពលោក បាននាំគ្នា ចូលរួមអបអរសាទរ ទិវាអន្តរជាតិនារីឆ្នាំនេះ ប្រារព្វធ្វើឡើង ក្នុងគោលបំណងជំរុញ ឲ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនកាវិនិយោគទាំងធនធានមនុស្ស និង សេដ្ឋកិច្ច សម្រាប់ការ លើកកំពស់សមភាពយេនឌ័រ និងពង្រឹងភាពអង់អាចរបស់ស្ត្រី នៅក្នុងប្រទេសកម្ពុជា ហើយស្រ្តីជាថ្នាក់ ដឹកនាំ បានដើរតួយ៉ាងសំខាន់ នៅក្នុងដំណើរការរៀបចំនិងជំរុញ ការអនុម័តច្បាប់ស្តីពីការទប់ស្កាត់ អំពើហឹង្សាគ្រួសារ និងកិច្ចការពារជនរងគ្រោះ ដែលបានអនុម័តនៅឆ្នាំ២០១៥កន្លងទៅនេះ។

ក្នុងនោះដែរលោក គោស៊ុំ សារឿត ក៏បានមានប្រសាសន៍ដែរថា លោកបានជំរុញឲ្យនារីខិតខំប្រឹង ប្រែងដើម្បីបង្កើនការវិនិយោគទាំងធនធានមនុស្ស សេដ្ឋកិច្ចសម្រាប់ការលើកស្ទួយសមភាពយេនឌ័រ ការពង្រឹងភាពអង្អាចរបស់ស្ត្រីក្រសួងកិច្ចការនារីរួមជាមួយមន្ទីរកិច្ចការនារីដោយសហការយ៉ាងជិតស្និតជាមួយ ស្ថាប័នពាក់ពន្ធដូចជាសាលាខេត្ត មន្ទីរ អង្គភាពជាច្រើនទៀត ដើម្បីចូលរួមរកដំណោះស្រាយ នូវបញ្ហាដែលស្រ្តីជួបប្រទះក្នុងសង្គមជាតិ និងសង្គមគ្រួសារជាដើម ។ ក្នុងនោះលោកគោស៊ុំ សារឿត ក៏បានធ្វើការក្រើនរំលឹក ដល់អ្នកចូលរួមប្រជុំទាំងអស់ ត្រូវនាំគ្នាចូលរួម គោរព្វច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ឲ្យបានគ្រប់គ្នា មុននិងចេញដំណើរត្រូវពាក់មួកសុវត្តិភាពឲ្យបានជាប្រចាំ ត្រូវជាសវាងឲ្យឆ្ងាយ នូវល្បែងពាលាគ្រប់ប្រភេទនៅតាមមូលដ្ឋាន នៅតាមភូមិ ឃុំ សង្កាត់ប្រជាពលរដ្ឋ ទាំងអស់មិនត្រូវ បូមទឹកចាប់ត្រីពី ស្រះ បឹង បួរ ប្រឡាយ និងស្ទឹងជាដើម ព្រោះបើតាមការទស្សទាយរបស់ក្រសួង ឧតុនិយមបានទាយទុកថាឆ្នាំនេះរាំងជិត៥ខែគ្មានភ្លៀង កក់ខែឡើយវាអាចធ្វើឲ្យនៅតាមភូមិភូមិឃុំ គ្មានទឹកប្រើប្រាស់ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ត្រូវរូតរះនាំគ្នា ទៅចុះឈ្មោះធ្វើអត្ត សញ្ញាណប័ណឲ្យបានគ្រប់ៗគ្នា ព្រោះអត្តសញ្ញាណប័ណ្ណនេះ វាមានសារះសំខាន់ណាស់ សំរាប់មនុស្ស ម្នាក់ពិសេសវាអាចយកទៅបោះឆ្នោត ជ្រើសរើសរដ្ឋសភា នៅថ្ងៃខាងមុខនេះបាន៕