ក្រសួងមហាផ្ទៃប្រកាសចុះបញ្ជីគណបក្សយុវជនកម្ពុជា

ភ្នំពេញ:

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានប្រាប់គេហទំព័រ CEN នៅព្រឹកថ្ងៃទី3 ខែមីនា នេះឲ្យដឹងថា គណបក្សយុវជនកម្ពុជា ត្រូវបានប្រកាសទទួលចុះបញ្ជីនៅក្រសួងមហាផ្ទៃ ជាផ្លូវការ ដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នោឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅឆ្នាំ២០១៨ ខាងមុខនេះ។
 យោងតាមប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលទទួលបាន ត្រង់ប្រការ១ បានឲ្យដឹងថា ត្រូវបានចុះឈ្មោះគណបក្ស យុវជនកម្ពុជា ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។
គួរបញ្ជាក់ថា គណបក្សដែលទើបបង្កើតថ្មី មានចំនួន១០ រហូតរហូតមកដល់ពេលនេះ មានតែគណបក្សចំនួន3 គឺគណបក្សអំណាចខ្មែរ និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងគណបក្សយុវជនកម្ពុជា បានចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ៕
ក្រសួងមហាផ្ទៃប្រកាសចុះបញ្ជីគណបក្សយុវជនកម្ពុជា