ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ខាំ​ត្រី​ក្រាញ់ រអិល​ចូល​បំពង់ក​ស្លាក់​ស្លាប់​

ព្រះវិហារ: ស្ត្រី​ម្នាក់​ចាប់​ត្រី​ក្រាញ់ យកមក​ខាំ​សម្លាប់ ដើម្បី​ធ្វើ​ម្ហូប បណ្តាល​ឲ្យ​រអិល​ត្រី​ចូលក្នុងមាត់ ស្លាក់​ត្រង់​បំពង់ក​ស្លាប់​។​ហេតុការណ៍​​ភ្ញាក់ផ្អើល​នេះ​បានកើត​ឡើង កាលពី​ម៉ោង​៥ ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​អូរ​ដួន​ស្ងួន ភូមិ​គូលែន​ត្បូង ឃុំគូលែន​ត្បូង ស្រុក​គូលែន ខេត្តព្រះវិហារ ។​

​ស្ត្រី​រងគ្រោះ​មានឈ្មោះ លឹម ណា​រុំ  អាយុ​៤៦​ឆ្នាំ មុខរបរ​យាម​អង់​តែ​ន​ប្រព័ន្ធ​ទូរស័ព្ទ០៩៧ រស់នៅ​ចំណុច ម៉ាស៊ីន​កិន​ថ្ម​អូរ​ដូន​ស្ងួន ភូមិ​គូលែន​ត្បូង ឃុំ​គូលែន​ត្បូងស្រុក​គូលែន ខេត្តព្រះវិហារ ។​

 មុនពេល​កើតហេតុ ស្ត្រី​រងគ្រោះ​បាន​ទៅ​បាច​ត្រី​ក្នុង​អូរ​ដួន​ស្ងួន យកមក​ប្រស់​ទុក​ហូបរហូតដល់​ថ្ងៃកើតហេតុ គឺ​នៅសល់​ត្រី​ក្រាញ់​តែ​៤​ក្បាល​ប៉ុណ្ណោះ ហើយជនរងគ្រោះ​បាន​ចាប់​ត្រី​ក្រាញ់​ទាំងនោះ មក​ខាំ​ងាប់​អស់​ចំនួន​៣​ក្បាល នៅសល់ត្រី​ក្រាញ់ ១​ចុងក្រោយ ក៏​ចាប់​យកមក​ខាំ​នឹង​មាត់​ទៀត ពេលនោះ​ត្រី​ក្រាញ់​រើបំរាស់​រអិល​ចូលក្នុង​មាត់ បណ្តាល​ឲ្យ​ស្លាក់​ត្រង់​បំពង់ក​ស្លាប់​តែម្តង ។​

​ក្រោយពី​កើតហេតុ​កម្លាំង​ជំនាញ បាន​ចុះមក​ពិនិត្យ លើ​សាកសព រួច​បាន​ប្រគល់ជូនក្រុមគ្រួសារ ចាត់ចែង​ធ្វើបុណ្យ​៕​

  • ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ខាំ​ត្រី​ក្រាញ់ រអិល​ចូល​បំពង់ក​ស្លាក់​ស្លាប់​已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/03/03  Category:ក្នុងស្រុក