លោក ហ៊ុន ម៉ា​ណែ​ត ៖​ក្នុង​រយៈពេល ៣​ឆ្នាំនេះ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជន​សម្តេច​តេ​ជោ ជួយ​ព្យាបាល ពលរដ្ឋ​នៅ ទូទាំង​២៥ រាជធានី​-​ខេត្ត​ដោយ​ឥតគិតថ្លៃ​

ភ្នំពេញ: ថ្លែង​នៅក្នុង​ពិធី ចុះ​អនុស្សារណ​យោគយល់ គ្នា​រវាង​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជនសម្តេច​តេ​ជោ និង​មន្ទីរពេទ្យ​ព្រះ​កុស​មៈ នៅ​ព្រឹក​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៦លោក ហ៊ុន ម៉ា​ណែ​ត ប្រធាន​ក្រុមប្រឹក្សាភិបាល សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្តយុវជន សម្តេច​តេ​ជោ បាន​មានប្រសាសន៍ថា ក្នុង​រយៈពេល​៣​ឆ្នាំនេះសមាគម បានធ្វើ​ប្រ​តិ្ត​ប​ត្ត​ការ ទូទាំង​២៥​ខេត្ត រាជធានី​នៅ​ទូទាំងប្រទេស​ដើម្បីផ្តល់ សេវា​ព្យាបាល ប្រជាពលរដ្ឋ ព្រមទាំង​បានធ្វើ​សកម្មភាព​នៅតាម​បណ្តារោងចក្រ អង្គការ មជ្ឈមណ្ឌល​កុមារកំព្រា​រ មជ្ឈមណ្ឌល​ជនពិការ និង​បាន​ចុះតាម​ខ្នង​ផ្ទះ​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​រាជ​ធា​ភ្នំពេញ​និង​តាម បណ្តា​ខេត្ត​នានា​ដោយឥតគិតថ្លៃ​។​

​ការអនុវត្ត​និង​ធ្វើ​សកម្មភាព​នេះ​គឺ​តាម​ការណែនាំ​របស់​សម្តេច​តេ​រជោ​និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ដែល​លោក​បាន​ណែនាំ​ធ្វើយ៉ាងណា​ឲ្យ​សមាគម​របស់​យើង​បម្រើប្រជាពលរដ្ឋ​ក្រីក្រ​តាម​លទ្ធភាព​ហើយក៍​ដូចជា​យន្តការ​មួយ​ដែល​បង្កលក្ខណ​ឱ្យសមាជិក​សមាជិការ​រប​ស់​យើង​ដែលជា​វេជ្ជបណ្ឌិត ទន្ទប​ណ្ឌិ​ត សិស្ស​និស្សិត​ពេទ្យដែល​លោក​មាន​ឆន្ទៈ​មាន​ការចង់​ចូលរួម​ជួយ​ដល់​សង្គម​ជួយ​ដល់​ប្រជាពលរដ្ឋតាម​យន្តការ​​របស់​យើង​ឲ្យ​បាន​ព្រម​គ្នា​បម្រើ​ប្រជាពលរដ្ឋ​។​

​លោក ហ៊ុន ម៉ា​ណែ​ត​បាន​បន្តថា​ដូចគ្នានេះដែរ​ថ្ងៃនេះ​ស្ថាប័ន​ទាំងពីរ​បាន​ចាប់ដៃ​ជាផ្លូវការ​បើទោះបីជា​ស្ថាប័ន​០២​ផ្សេងគ្នា​ប៉ុន្តែ​បម្រើ​នៅ​​គោលដៅ​តែមួយ​ការផ្តល់សេវាព្យាបាល​ដល់​ប្រជាពលរដ្ឋ​របស់​យើង ជាពិសេស​ប្រជាពលរដ្ឋ​ក្រីក្រ​។​

​ជាមួយគ្នានេះ លោក ហ៊ុន ម៉ា​ណែ​ត ក៏​សង្ឃឹមថា​ការចុះ​អនុស្សារណ​គ្នា​ថ្ងៃនេះ​បន្ត​និងពង្រឹង​ទំនាក់ទំនង​កិច្ច​សហ​ប្រ​ត្តិ​ប​ត្ត​ការ​រវាង​សមាគម​​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជនសម្តេច​តេ​ជោ​និង​មន្ទីរពេទ្យ​ព្រះ​កុ​សមៈនិង​សូមឱ្យ​បន្ត​ជួយ​និង​គាំទ្រ​សកម្ម​របស់សមាគម​ក្នុង​ការជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​។​

​លោកនាយក​មន្ទីរពេទ្យ​ព្រះ​កុស​មៈ បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​ដើម្បី​បម្រើ​សេចក្តីត្រូវការចាំបាច់​និង​ទៅតាម​លទ្ធភាព​ជាក់ស្តែង​មន្ទី​ពេទ្យ​បាន​ខិត​​ខំ​ជួសជុលអាគារ​ដោ​ប្រើប្រាស់​ថវិកា​សេវាកម្ម​ផ្ទាល់​របស់​មន្ទី​ពេទ្យ​ដែល​ទាំងអស់នេះ​ជាសមិទ្ធិផល​ដែល​បានមកពី​ការប្រឹងប្រែង​រួម​សាមគ្គី​​គ្នា​របស់​ថ្នាក់ដឹកនាំ​និង​បុគ្គលិកមន្ត្រីរាជការ​ទាំង​អស់​របស់​មន្ទី​ពេទ្យ​ក្នុងការ​អភិវឌ្ឍ​មន្ទីរពេទ្យ​រួមចំណែកវិភាគទាន​ដើម្បី​ស្តា​និង​អភិវឌ្ឍ​​ប្រទេស​។​

​សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី ២ ខែមីនា​ឆ្នាំ​២០១៦​ពិធី​ចុះ​អនុស្សារណ​យោគយល់​គ្នារវាង​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​និង​មន្ទីរពេទ្យ​ព្រះ​កុស​មៈត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ក្រោម​អធិបតីភាព​និង​ចុះហត្ថលេខា​ដោយ លោក ហ៊ុន ម៉ាណែ​ត​ប្រធាន​ក្រុមប្រឹក្សាភិបាល​​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោនិងលោក​និង​មានការ​ចូលរួម​ពី​សំណាក់​ក្រុមការងារ​នៃ​ស្ថាប័ន​ទាំងពីរ​ជាច្រើន​នាក់ផងដែរ​​ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​កា​រងារ​មនុស្សធម៌​លើ​វិស័យ​សុខាភិបាលចុះជួយ​ព្យាបាល​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​តាម​បណ្តា​ខេត្ត​នានា​៕​

លោក ហ៊ុន ម៉ា​ណែ​ត ៖​ក្នុង​រយៈពេល ៣​ឆ្នាំនេះ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជន​សម្តេច​តេ​ជោ ជួយ​ព្យាបាល ពលរដ្ឋ​នៅ ទូទាំង​២៥ រាជធានី​-​ខេត្ត​ដោយ​ឥតគិតថ្លៃ​

លោក ហ៊ុន ម៉ា​ណែ​ត ៖​ក្នុង​រយៈពេល ៣​ឆ្នាំនេះ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជន​សម្តេច​តេ​ជោ ជួយ​ព្យាបាល ពលរដ្ឋ​នៅ ទូទាំង​២៥ រាជធានី​-​ខេត្ត​ដោយ​ឥតគិតថ្លៃ​