ប្រជាពលរដ្ឋ​រីករាយ ពេល​បើកផ្លូវ​ថ្មី​បញ្ចៀស​កុំ​ឲ្យ​ពួកគាត់ ធ្វើដំណើរ​ឆ្លងកាត់​តាម​វត្ត និង​សាលា​

តាកែវ: កំណាត់​ផ្លូវ​បើក​ថ្មី​ចំនួន​០១​ខ្សែ ប្រវែង​៥៥០​ម៉ែត្រ ត្រូវបាន​មន្ត្រី​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ សហការ​ជាមួយ​ព្រះសង្ឃ​វត្ត​អង្គរកា សាលាបឋមសិក្សា​អង្គរកា វិទ្យាល័យ​អង្គរកា និង​ប្រជាពលរដ្ឋ​ក្នុងភូមិ​ព្រៃ​រំដួល បានសម្រេច​បើកផ្លូវ​ខាងលើ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​តាម​សាលាបឋមសិក្សា​អង្គរកា និង​វត្ត​អង្គរកា បន្តទៅទៀត​។​
​    ​
ការបើកផ្លូវ​នេះ​ធ្វើឡើង​នៅក្នុង​ខែមករា ឆ្នាំ​២០១៦​កន្លងទៅ រហូតមកដល់​បច្ចុប្បន្ន​នេះ បាន រួចរាល់​ជា​ស្ថាពរ​នៅ​ដំណាក់កាល​ទី​១​រួចហើយ មានន័យថា​ផ្លូវ​ជាង​៥០០​ម៉ែត្រ​ខាងលើ​បានធ្វើ​របង អម​សងខាង​ផ្លូវ និង​ចាក់​ក្រាល​ដីស​រួចរាល់​អស់ហើយ ហើយ​ពេលនេះ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ព្រៃ​រំដួល​ទាំងមូល​ឈប់​ធ្វើដំណើរ​ឆ្លងកាត់​តាម​សាលា និង​វត្ត​ដូចពេលមុន​ទៀតហើយ​។​
​   
​នៅ​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០១៦​កន្លងទៅនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ខេង រ៉ា អនុប្រធាន ក្រុមការងារ​ថ្នាក់ជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ចុះជួយ​ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្ត​តា កែវ បាន​ចុះទៅពិនិត្យ និង​ការចាក់​បង្ហើយ​ដីស​នៅ​ដំណាក់កាល​ទី​១ និង​បាន​នាំយក​ថវិកា​មួយចំនួន ធំ ដែលមាន​ការឧបត្ថម្ភ​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ​ក្រសួងមហាផ្ទៃ ដើម្បី​ទិញ​ដីស​យកមក​ចាក់​ក្រាលផ្លូវ​។​
​    ​
លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ខេង រ៉ា បាន​មានប្រសាសន៍ថា ការបើកផ្លូវ​ថ្មី​នេះ គឺ​ប្រជាពលរដ្ឋ​នៅ ក្នុងភូមិ​ព្រៃ​រំដួល គឺ​ពួកគាត់​មានការ​រីករាយ ព្រោះថា​ផ្លូវ​ថ្មី​មួយ​ខ្សែ​នេះ ពិតជា​បាន​ជួយ​សម្រួល​ដល់ ការធ្វើដំណើរ​ចេញពី​ភូមិ មកកាន់​ផ្លូវ​ក្រាល​កៅស៊ូ ចូលមក​ទីប្រជុំជន​ផ្សារ​អង្គរកា​។​
​   
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ខេង រ៉ា បាន​បញ្ជាក់ថា កន្លងមក​សាលាបឋមសិក្សា​អង្គរកា និង​វត្ត​អង្គរកា គឺ​ទីកន្លែង​ទាំង​២​ត្រូវបាន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ទៅមក អស់​ជាច្រើន​ទស្សវត្ស​មក ហើយ ប៉ុន្តែ​ពេលនេះ​ផ្លូវ​ថ្មី​មួយ​នេះ​ត្រូវបាន​បើក​ឡើង ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ងាយស្រួល​ក្នុងការ​ធ្វើ ដំណើរ​ក្នុង​ទី​វត្ត​អារាម​ក៏ដូចជា​ក្នុង​សាលារៀន​។
​    ​
ក្នុងនាម​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ឃុំ​ត្រពាំង​ធំ​ខាង​ត្បួ​ង លោក​ខេង រ៉ា ក៏បាន​ថ្លែង​អំណរ គុណ​ចំពោះ​ព្រះសង្ឃ​វត្ត​អង្គរកា សាលាបឋមសិក្សា​អង្គរកា វិទ្យាល័យ​អង្គរកា ក៏ដូចជា​ប្រជាពលរដ្ឋ ក្នុងភូមិ​ព្រៃ​រំដួល​ទាំងមូល ដែល​បាន​ឯកភាពគ្នា​យក​គោលនយោបាយ​ឈ្នះៗ ហើយ​បង្កើត​ចេញ​ជា ផ្លូវលំ​ដ៏​មាន​សារៈសំខាន់​មួយ​នេះ ដោយ​លោក​ខេង រ៉ា និយាយថា ផ្លូវ​ថ្មី​នេះ​នឹងមាន​ប្រយោជន៍​សំ ខាន់ទៅ​ថ្ងៃ​អនាគត​៕​

ប្រជាពលរដ្ឋ​រីករាយ ពេល​បើកផ្លូវ​ថ្មី​បញ្ចៀស​កុំ​ឲ្យ​ពួកគាត់ ធ្វើដំណើរ​ឆ្លងកាត់​តាម​វត្ត និង​សាលា​

ប្រជាពលរដ្ឋ​រីករាយ ពេល​បើកផ្លូវ​ថ្មី​បញ្ចៀស​កុំ​ឲ្យ​ពួកគាត់ ធ្វើដំណើរ​ឆ្លងកាត់​តាម​វត្ត និង​សាលា​

ប្រជាពលរដ្ឋ​រីករាយ ពេល​បើកផ្លូវ​ថ្មី​បញ្ចៀស​កុំ​ឲ្យ​ពួកគាត់ ធ្វើដំណើរ​ឆ្លងកាត់​តាម​វត្ត និង​សាលា​

ប្រជាពលរដ្ឋ​រីករាយ ពេល​បើកផ្លូវ​ថ្មី​បញ្ចៀស​កុំ​ឲ្យ​ពួកគាត់ ធ្វើដំណើរ​ឆ្លងកាត់​តាម​វត្ត និង​សាលា​
​រូបភាព​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ខេង រ៉ា បានផ្តល់​ថវិកា​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ ជូន ដល់​នាយក​សាលាបឋមសិក្សា​អង្គរកា សម្រាប់​សង​ថ្លៃ​ដី​ចាក់​ក្រាលផ្លូវ​បើក​ថ្មី​៕​តាកែវ​