ខេត្តកោះកុង​និង​ត្រាត​ពង្រឹង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​និង​រឹតចំណង​សម្ព័ន្ធមេត្រីភាព​

កោះកុង: លោក​ប៊ុន លើ​ត​អភិបាលខេត្ត​កោះកុង​បាន​មាន​ប្រសា​ស​ន៏​ថា ការរៀបចំ​
​កម្មវិធី​តាំង​ពិ​ព័រ​ណ៏​ពាណិជ្ជកម្ម​ឃុំ​មួយ​ផលិតផល​មួយ​(OTOP)​រវាង​ខេត្តកោះកុង​និង​ត្រាត​លើក​ទី​៤​ឆ្នាំ​២០១៦​នេះ គឺជា​សក្ខីភាព​បញ្ជាក់​ឲ្យ​ឃើញ ពី​ការ​រឹតចំណង​សម្ព័ន្ធមេត្រីភាព សាមគ្គីភាព ការ​​លើកកម្ពស់​វិស័យ​ពាណិជ្ជកម្ម ទេសចរ​ណ៏​តាម​ព្រំដែន​រវាង​ខេត្ត​ទាំ​ពីរ​ឲ្យ​កាន់តែ​មាន​ភាព​រីកចំរើន​ និង​ស្និត​ស្នាល​ថែមទៀត​ទៅ​ថ្ងៃ​អនាគត​។​
​   
​លោក​អភិបាលខេត្ត​បាន​មាន​ប្រសា​ស​ន៏​ដូចនេះ​នៅក្នុង​ពិធី​បើកសម្ពោធ​ចា​ផ្លូវការ ការតាំង​​ពិព័រណ៍​ឃុំ​មួយ​ផលិតផល​មួយ​រវាង​ខេត្តកោះកុង​និង​ត្រាត រៀបចំ​ធើ្វ​ឡើង​នៅ​ខេត្តកោះកុង​កាលពី​​ល្ងាច​ថ្ងៃទី​២​មីនាឆ្នាំ​២០១៦​ក្រោម​អធិបតី​ភាំ​លោក​ប៊ុន លើ​ត​អភិបាលខេត្ត​កោះកុង​ និង​លោក​ឆាំ​នៈ​​អៀម​សែង អភិបាលខេត្ត​ត្រាត ប្រទេស​ថៃ​។​
​   
​លោក​ប៊ុន លើ​ត​បាន​ថ្លែងថា ក្រៅពី​កម្មវិធី​តាំងពិព័រណ៍​(OTOP)​រួមគ្នា ខេត្តកោះកុង​និង​ត្រាត​​ក៏​ធ្លាប់មាន​កិច្ចសហប្រតិបត្តិការ​ជាច្រើន​ដូចជា ការ​ជីះ​កង់​ជា​លក្ខណៈ​មិត្តភាព ការប្រកួត​បាល់ទាត់​បាល់​ផ្ទះ វាយ​សី​និង​កីឡា​ប៉េតង់​។​ទន្ទឹម​និង​នេះ​ក៏មាន​ការចូលរួម ដាំ​ដើម​កោង​កាង​ស្តា​ព្រៃ​លិច​ទឹក​ឡើងវិញ ចូល​រួប​ប្រជុំ សិក្ខាសាលា​និង​ទស្សនកិច្ច​សិក្សា​ជាដើម​។​
​   
ជាមួយគ្នានេះ​លោក​អ៊ុក សារិទ្ធ​ប្រធាន​ម​នី្ទ​រ​ពាណិជ្ជកម្ម​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា ការ​​តាំង​ពី​ព័រ​ណ៍​(OTOP)​លើក​ទី​៤​ឆ្នាំ​២០១៦​នេះ​មាន​រយៈពេល​៤​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃទី​២​រហូតដល់​ថ្ងៃ​​ទី​៦​ កុម្ភៈ​ ឆ្នាំ​២០១៦ ដោយមាន​ស្តង់​ចំនួន​១៥០​ស្តង់ ក្នុងនេះ​មាន​ស្តង់​សម្រាប់​អាជីវករ​ខ្មែរ​ចំនួន​៣០​ស្តង់​៕