ចំណាយលុយ រាប់លានដុល្លារ ទិញយន្តហោះបូអ៊ីង មួយគ្រឿង មកធ្វើជាភោជនីយដ្ឋាន

ចិន៖ កាលពីពេលថ្មីៗនេះ អ្នកដើរផ្សារ នៅឯទីប្រជុំជន ក្នុងទីក្រុង Wuhan ប្រទេសចិន មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង បន្ទាប់ពីបានឃើញ យន្តហោះបូអ៊ីង ៧៣៧ មួយគ្រឿង លេចរូបរាងឡើង នៅលើដងផ្លូវ ក្បែរផ្សារទំនើប មួយកន្លែង ដែលតែងតែមានមនុស្សម្នាជាច្រើនធ្វើដំណើរ។

ចំណាយលុយ រាប់លានដុល្លារ ទិញយន្តហោះបូអ៊ីង មួយគ្រឿង មកធ្វើជាភោជនីយដ្ឋាន

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា យន្តហោះប្រភេទបូអ៊ីង ៧៣៧ មួយគ្រឿងនោះ ត្រូវបានអ្នកជំនួញក្នុងស្រុកម្នាក់ ចំណាយប្រាក់ចំនួន ៣៥លានយ័ន (ប្រហែល ៥,៣លានដុល្លារអាមេរិក) ទិញយកមកពី ប្រទេសឥណ្ឌូនេស៊ី ដោយអ្នកជំនួញរូបនោះ គ្រោងប្រែក្លាយយន្តហោះនោះ ទៅជាភោជនីយដ្ឋានវិញ។

ជាមួយគ្នានេះដែរ អ្នកជំនួញដែលមានមហិច្ឆតា រូបនោះ ក៏ចង់ប្រែក្លាយ បន្ទប់បើកបរយន្តហោះ ឲ្យទៅជាកន្លែង ដែលភ្ញៀវអាចបញ្ជាយន្តហោះបាន (ដូចបញ្ជាក្នុងវីដេអូហ្គេម) ទៀតផង ព្រោះវាគឺជាអ្វីដែលភ្ញៀវចង់ធ្វើ បន្ទាប់ពីទទួលទានអាហាររួច។

ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានរបាយការណ៍ណាមួយ បង្ហាញឲ្យបានលម្អិត អំពីកាលបរិច្ឆេទ នៃការបើក ភោជនីយដ្ឋាននោះឡើយ ដូច្នេះយើងរង់ចាំមើល ថាតើវាអាចដំណើរការ ដូចការរំពឹងទុក ឬក៏យ៉ាងណា៕

ចំណាយលុយ រាប់លានដុល្លារ ទិញយន្តហោះបូអ៊ីង មួយគ្រឿង មកធ្វើជាភោជនីយដ្ឋាន
ចំណាយលុយ រាប់លានដុល្លារ ទិញយន្តហោះបូអ៊ីង មួយគ្រឿង មកធ្វើជាភោជនីយដ្ឋាន
ចំណាយលុយ រាប់លានដុល្លារ ទិញយន្តហោះបូអ៊ីង មួយគ្រឿង មកធ្វើជាភោជនីយដ្ឋាន
ចំណាយលុយ រាប់លានដុល្លារ ទិញយន្តហោះបូអ៊ីង មួយគ្រឿង មកធ្វើជាភោជនីយដ្ឋាន
ចំណាយលុយ រាប់លានដុល្លារ ទិញយន្តហោះបូអ៊ីង មួយគ្រឿង មកធ្វើជាភោជនីយដ្ឋាន
ចំណាយលុយ រាប់លានដុល្លារ ទិញយន្តហោះបូអ៊ីង មួយគ្រឿង មកធ្វើជាភោជនីយដ្ឋាន
ចំណាយលុយ រាប់លានដុល្លារ ទិញយន្តហោះបូអ៊ីង មួយគ្រឿង មកធ្វើជាភោជនីយដ្ឋាន
ចំណាយលុយ រាប់លានដុល្លារ ទិញយន្តហោះបូអ៊ីង មួយគ្រឿង មកធ្វើជាភោជនីយដ្ឋាន

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត