ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ព្រះ​សីហ​នុ ៖ ស្ត្រី​​ដែល​មានមុខរ​បរជា​អ្នកលក់​សាច់​ខ្នុរតាម​ផ្ទះ​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ការិយាល័យ​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហការ​ជាមួយ​​នគរ​បាល​ប៉ុស្តិ៍រដ្ឋបាល​​​លេខ​​៤ ​​​ឃាត់ខ្លួន​កាល​ពី​វេលា​ម៉ោង៩​និង៣០​នាទី​​​យប់​ថ្ងៃ​ទី២​ មីនា ​នៅ​ភូមិ​១​ សង្កាត់​៤​ ​ក្រុង​ព្រះ​សីហ​នុ​ ។

លោក សួ​ស សិលា នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​​ឱ្យ​​ដឹង​ថា ​ជន​សង្ស័យ​ឈ្មោះ​ ព្រហ្ម ញា​ញ់ ​អាយុ៤៣​​ឆ្នាំ ទីលំនៅ​​ភូមិ​​សង្កាត់​​ខាង​លើ ​។ ​​ចំណែក​​វត្ថុ​តាង​ដក​ហូត​បាន​ រួម​មាន​ ​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន១៣​កញ្ចប់​តូច ទម្ងន់​២,២៤​ក្រាម​ ។

​ជនសង្ស័យ​​ត្រូវ​បាន​សមត្ថកិច្ច​​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ​ដើម្បី​ចាត់ការ​តាម​នី​តិ​វិធី​​ ៕