ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ព្រះវិហារ ៖ ស្ត្រី​​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​ផ្ទះ​របស់​ខ្លួន​ ដោយ​សារ​យក​ត្រី​ក្រាញ់​មក​ខាំ​សម្លាប់​ ដើម្បី​ធ្វើ​ម្ហូម ​បណ្តាល​ឱ្យ​ត្រី​រអិល​ចូល​ក្នុង​មាត់​ឆ្លាក់​ស្លាប់​ ។ ហេតុ​ការណ៍​ការណ៍​នេះ​ បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​ជាង​៥​ល្ងាច ថ្ងៃទី​២ មីនា ២០១៦ ក្នុង​ភូមិ​គូលែនត្បូង ឃុំ​គូលែន​ត្បូង ស្រុក​គូលែន ។

បើតាម​អ្នក​ឆ្លើយ​ឆ្លង​​ព័ត៌​មាន​កោះ​សន្តិ​ភាព​បាន​ឱ្យ​ដឹងថា ជន​រងគ្រោះ​ឈ្មោះ​លឹម ណារុំ ភេទ​ស្រី អាយុ​៤៦​ឆ្នាំ រស់​នៅ​ក្នុង​ភូមិ-ឃុំ​កើត​ហេតុ ។

សេចក្តី​រាយ​ការណ៍​បាន​បន្ត​ថា នៅ​ថ្ងៃ​កើតហេតុ​ ស្ត្រី​រងគ្រោះ​បាន​ទៅ​បាច​ត្រី​ក្នុង​អូរ​ដូន​ស្ងួន ក្នុង​ភូមិ​គូលែន​ត្បូង យក​មក​ប្រោះ​ទុក​ចំនួន​៤ក្បាល ហើយ​ជន​រងគ្រោះ​បាន​ចាប់​ត្រី​ក្រាញ់​ទាំង​នោះ​មក​ខាំ​ងាប់អស់​ចំនួន​​៣​ក្បាល ហើយ​នៅ​សល់​ត្រី​ក្រាញ់​មួយ​ក្បាល​ចុង​ក្រោយ​ ក៏​ចាប់​មក​ខាំ​​ក្នុង​មាត់​ទៀត ប៉ុន្តែ​ចៃដន្យ​អី​ត្រី​ក្រាញ់បំរះ​​រអិល​ចូល​ទៅ​ក្នុង​មាត់​ បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​តែម្តង ។