ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​កាប់​ក្បាល​ប្រពន្ធ​ខ្លួនឯង​១​ដាវ​រង​របួសធ្ងន់​បន្ទាប់​ពី​ប្រពន្ធ​របស់​ខ្លួន​បាន​សុំ​លែងលះ​គ្នា ។ ហេតុការណ៍​ប្តី​កាប់​ប្រពន្ធ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០១៦ ស្ថិត​នៅផ្ទះ​គ្មាន​លេខ ​ក្នុងភូមិ​ក សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​ជា​ប្តី​ឈ្មោះ សាន់ ម៉ាត់ អាយុ​៥២​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម មុខរបរ​រត់​ម៉ូតូឌុប មានស្រុក​កំណើត​នៅ​ស្រុក​ពញាឮ ខេត្តកណ្តាល រីឯ​ប្រពន្ធ​រង​គ្រោះ​មានឈ្មោះ ហ៊ី​ម ម៉ែ​សុំ អាយុ​៥៩​ឆ្នាំ ស្នាក់​នៅ​កន្លែង​កើតហេតុ​ជាមួយ​គ្នា ។

ក្រោយ​ពី​កើតហេតុ សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ច្រាំង​ចំរេះ​២ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជន​បង្ក​បាន​ភ្លាម​ៗ រួច​នាំ​យក​មក​ប៉ុស្តិ៍​នគរបាល​ច្រាំង​ចំរេះ​២ ដើម្បី​សាកសួរ​បន្ត ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​ប៉ុស្តិ៍​នគរបាល​ច្រាំង​ចំរេះ​២​​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​កាន់​តុលាការ ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕