ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​កំពង់ស្ពឺ​ ៖ កងរាជអាវុធហត្ថ​ស្រុក​សំរោង​ទង​ សហការ​ជាមួយ​កង​​រាជ​​អាវុធហត្ថ​ខេត្ត​ ​​ចុះ​ល្បាត​​​ការពា​សន្តិសុខ​សុ​វត្ថិ​ភាព​ភូមិ​ឃុំ​ក្នុ​ង​​មូលដ្ឋាន​ ​ឃា​ត់​ខ្លួន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​៣​នាក់​ ​ខណៈ​​​ពេល​​ធ្វើ​សកម្មភាព​​​ ​កាល​ពី​​វេលា​ម៉ោង១០​និង​១៥នាទី​​យប់​ថ្ងៃ​ទី​​២ មីនា ​​ស្ថិត​នៅ​​ភូមិ​ដែកភ្លើង ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ។​

លោក​ឣ​នុ​សេនី​យ៍ឯក ​វិ​ឡេ​ង ​ហួង ​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​ឣា​វុ​ធ​ហត្ថ​ស្រុក​សំរោង​ទង​ បាន​​ឱ្យ​​ដឹង​ថា ​​​​ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន​​ទាំង​៣​នាក់ មាន ​១-ឈ្មោះ​ ជុំ សា​រ៉ា​ក់ ភេទ​ប្រុស អាយុ​២៥​​ឆ្នាំ នៅ​ភូមិ​ដក់​ព័រ ឃុំ​វល្លិ​ស ស្រុក​សំរោង​ទង ​​​២-​ឈ្មោះ ​ឃុន ខា ភេទ​ប្រុស អាយុ​១៧​​ឆ្នាំ នៅ​ភូមិ​តា​គៀត ឃុំ​ត្រ​ពាំ​គង ស្រុក​សំរោង​ទង​និង​៣-​ឈ្មោះ​ ខែ​ន ភិ​រួត ភេទ​ប្រុស អាយុ​២១​​ឆ្នាំ ភូមិ​តា​គៀត ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ។ ​ចំណែក​​វត្ថុ​តាង​ដកហូត​​បាន​ មាន​​ ​ម៉ូតូ​១​​គ្រឿង ​​ប្រាក់​អាមេរិក​​៥០​ដុល្លារ​ ​ប្រាក់​​​ខ្មែរ​១៣០​.០០០​រៀល ​​ទូរ​ស័​ព្ធ​៤​​​ ​កា​បូក​ស្ពាយ១​ ​ថង់​ច្រកថ្នាំ​ញៀន​២០​ ។​

​​​ជនសង្ស័យ​ និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​​បញ្ជូន​ខ្លួន​ទៅ​ទីប​ញ្ជា​​ការ​ដ្ឋាន​​កង​រាជ​ឣា​វុ​ធ​ហត្ថ​ខេត្ត​ ដើម្បី​ចាត់ការ​តាម​នី​​តិ​វិធី​ ៕