សុគន្ធ ថេ​រ៉ា​យុ សង្ឃឹម​ផ្ទុះ​ប្រាំ​បទ វ៉ុល​ចូលឆ្នាំ​

6 Videos

​ក្នុងចំណោម​បទ​ចម្រៀង​ចូលឆ្នាំ​ទាំង​ប្រាំមួយ​វ៉ុល​របស់​ផលិតកម្ម ថោ​ន ឆ្នាំនេះ លោក សុគន្ធ ថេ​រ៉ា​យុ បាន​ប្រាប់ថា បទ​របស់លោក​មាន​ចំនួន​ប្រាំ​បទ មានដូចជា “​ខែចេត្រ​ម៉ែ​ជេរ​” “​ស្រឡាញ់​កូន​នៀក​” “​មិនមែន​ក្រ​ទេ​” “​មួយ​ខ្សឺត​ឥឡូវ​” និង​បទ “​យកប្រពន្ធ​ខុស​” ដែល​សុទ្ធសឹងតែ​ជា​ចង្វា​ក់ញាក់ និង​ក​ន្ទ្រឹ​ម ដែលជា​ស្នាដៃ​និពន្ធ​បទ​ភ្លេង​ថ្មី ផងដែរ​។

សុគន្ធ ថេ​រ៉ា​យុ សង្ឃឹម​ផ្ទុះ​ប្រាំ​បទ វ៉ុល​ចូលឆ្នាំ​

M88

​លោក សុគន្ធ ថេ​រ៉ា​យុ បាន​បន្តថា​បទ​ចម្រៀង​ទាំង​ប្រាំ​បទ​នេះ​គឺ​លោក​ច្រៀង​ឆ្លងឆ្លើយ​ជាមួយ​កញ្ញា រ៉ា​ប៊ី តែមួយ​បទ​ទេ គឺ​បទ​« ខែចេត្រ​ម៉ែ​ជេរ​» ហើយ​បទ​ចម្រៀង​វ៉ុល​ចូលឆ្នាំ​របស់លោក​ក្នុងឆ្នាំនេះ​គឺ​ពីរោះៗ និង​មេ​ឡូ​ឌី​ល្អ​ទាក់ទាញ​អារម្មណ៍​អ្នក​ស្តាប់ ហើយ​ចង់​រាំលេង​កម្សាន្ត​តែម្តង ដូច្នេះហើយ​ទើប​លោក​មាន​ជំនឿ​ចិត្ត​ថា នៅពេល​បទ​ចម្រៀង​ទាំងនេះ​ចេញលក់​នៅលើ​ទីផ្សារ នឹង​ទទួលបាន​ការគាំទ្រ​ខ្លាំង​ជាក់​ជាមិនខាន​។​

សុគន្ធ ថេ​រ៉ា​យុ សង្ឃឹម​ផ្ទុះ​ប្រាំ​បទ វ៉ុល​ចូលឆ្នាំ​

​គួរបញ្ជាក់​ផងដែរ​ថា តារាចម្រៀង​នៅក្នុង​ផលិតកម្ម ថោ​ន មាន​ចំនួន​ជាង​ដប់​នាក់ ប៉ុន្តែ​សម្រាប់​លោក សុគន្ធ ថេ​រ៉ា​យុ ទទួលបាន​បទ​ចម្រៀង​ប្រាំ​បទ​ម្នាក់ឯង ចំណុច​នេះ​អាច​បញ្ជាក់​ឱ្យឃើញថា តារាចម្រៀង​សម្បូរ​ទ្រព្យ​រូបនេះ នៅតែ​ជា​អ្នកមាន​ឥទ្ធិពល​ក្នុងចំណោម​តារាចម្រៀង​ផ្សេងទៀត​។ ក្រៅពី មាស សុខ​សោភា ករុណា ពេជ្រ ព្រោះ​អ្នកផ្សេង​ទៀត​បាន​ប្រាប់ថា ពួកគេ​មាន​បទ​ចម្រៀង​ពីរ​ទៅ​បី​បទ​ប៉ុណ្ណោះ សម្រាប់​វ៉ុល​ចូលឆ្នាំ​នេះ​៕ ​ប្រមាញ់ តារា​

សុគន្ធ ថេ​រ៉ា​យុ សង្ឃឹម​ផ្ទុះ​ប្រាំ​បទ វ៉ុល​ចូលឆ្នាំ​