អ្នក​ប្រដាល់​​៣​រូប​ទម្លាយ​មូលហេតុ​​​​ចង់​បើក​ក្លឹប​ប្រដាល់

​កីឡាករ​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា​ចំនួន៣​រូប​​​រួម​មាន ប៉ឺត ខាំ, ​កែវ រំចង់ និង​ ឡៅ ស៊ីណាត ​​ព្រម​ទម្លាយ​មូល​ហេតុ​ដែល​ចង់​បង្កើត​ក្លឹប​ប្រដាល់​ និង​ធ្វើ​ជា​គ្រូ​បង្វឹក​ នា​ពេល​អនាគត​ក្រោយ​ពេល​​ពួក​គេ​​ឈប់​ឡើង​សង្វៀន។

 

​អ្នក​ប្រដាល់​​កណ្តាប់​ដៃ​រហ័ស ប៉ឺត ខាំ​ បាន​ឲ្យ​ដឹង​ថា ​មូល​ហេតុ​​ដែល​រូបគេ​ចង់​​​ធ្វើ​ជា​គ្រូ​បង្វឹក ​និង​បើក​​ក្លឹប​ប្រដាល់​ខ្លួន​ឯង​​​ ពី​ព្រោះជំនាញ​ដែល​រូប​គេ​ចេះ​គឺ​ក្បាច់​​​ប្រដាល់​ ​​ហេតុ​នេះ​ដើម្បី​ចូល​រួម​ថែរក្សា​​យុទ្ធ​គុន​​​របស់​ខ្មែរ ទើប​រូប​គេ​ចង់​បង្កើត​ក្លឹប​ប្រដាល់​ផ្ទាល់​ខ្លួន។ បច្ចុប្បន្ន​រូប​គេ​បង្កើត​ក្លឹប​ប្រដាល់​រួច​ហើយ​ គ្រាន់​តែ​មិន​ទាន់​​​ធ្វើ​ឯកសារ​ផ្ញើ​ទៅ​កាន់​សហព័ន្ធ​ស្ដី​ពី​ការ​បើក​ក្លឹប​ប៉ុណ្ណោះ។

 

អ្នក​ប្រដាល់​​៣​រូប​ទម្លាយ​មូលហេតុ​​​​ចង់​បើក​ក្លឹប​ប្រដាល់ប៉ឺត ខាំ​ កំពុង​ប្រាប់​បច្ចេកទេស​ដល់​មិត្ត​ដែល​កំពុង​ប្រកួត​

 

​​ជើង​ខ្លាំង កែវ រំចង់ បាន​​​លើក​ឡើង​ថា ​ចង់​បើក​​ក្លឹប​​​ និង​ធ្វើ​ជា​គ្រូបង្ហាត់​​ប្រដាល់​​ដោយ​សារ ចង់​បន្តវេន​​ពី​ឪពុក​ ដែល​មាន​ក្លឹប​ប្រដាល់​ខ្លួន​ឯង​ផង​ និង​​​ជា​គ្រូ​បង្ហាត់​ប្រដាល់​នៅ​ខេត្ត​បាត់​ដំបង​បច្ចុប្បន្ន​ផង។ ​ក្រៅ​ពី​ចង់​​បន្តវេន​ពី​ឪ​ពុក​កីឡាករ​រូប​នេះ​​ចង់​បង្កើត​ក្លឹប​ប្រដាល់​ ព្រោះ​តែ​ចិត្ត​ស្រលាញ់​​​​វិស័យ​កីឡា​​នេះ​ផង​ដែរ។

 

អ្នក​ប្រដាល់​​៣​រូប​ទម្លាយ​មូលហេតុ​​​​ចង់​បើក​ក្លឹប​ប្រដាល់កីឡាករ កែវ រំចង់

 

​ចំណែក​​ខ្លាចាស់​ ឡៅ ស៊ីណាត ​ដែល​កំពុង​សម្រាក​ព្យាបាល​របួស​បាក់​ឆ្អឹង​ស្មង​​ជើង​នៅ​ខេត្ត​កំពង់ស្ពឺ​នោះ​​បាន​​​បង្ហើប​ដែរ​ថា ​ក្រៅ​ពី​របរ​នេះ​​មិន​ដឹង​​ធ្វើ​អ្វី​បាន​ទេ​ ព្រោះ​គ្មាន​ដើម​ទន់​រក​ស៊ី​របរ​ផ្សេង​​ ​ហើយ​គ្មាន​ជំនាញ​​​អ្វី​ក្រៅ​ពី​ក្បាច់​គុន​ប្រដាល់​។ ម៉្យាងទៀត​​​ក៏​មក​ពី​រូប​គេ​គិត​ថា បើក​ក្លឹប​ប្រដាល់​អាច​រស់​នៅ​ជា​មួយ​ប្រភេទ​កីឡា​ដែល​គេ​ចូល​ចិត្ត​។ ​​ប៉ុន្តែ​​កីឡាករ​រូប​នេះ​ ​ប្រហែល​មិន​អាច​បើក​ក្លឹប​ប្រដាល់​ខ្លួន​​ឯង​ឡើយ​ដោយ​សារ​គ្មាន​ប្រាក់​​។ ជា​សម្ដី​បញ្ចាក់​ចុង​ក្រោយ​របស់​ ឡៅ​ ស៊ីណាត។

 

អ្នក​ប្រដាល់​​៣​រូប​ទម្លាយ​មូលហេតុ​​​​ចង់​បើក​ក្លឹប​ប្រដាល់កីឡាករ ឡៅ ស៊ីណាត ពេល​នៅ​ប្រកួត​សង្វៀនបាយ័ន​

 

​​ក្រៅ​ពី​កីឡាករ​ប្រដាល់​​៣​នាក់​ខាង​លើ​​​​តើ​នៅ​មាន​កីឡាករ​ប្រដាល់​ប៉ុន្មាន​នាក់​ទៀត​​ដែល​ចង់​បើក​ក្លឹប​ប្រដាល់​ផ្ទាល់​ខ្លួន​?

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​

​​​​​