របៀប​បិទ​ការ​ Invite ហ្គេម​ទាំង​អស់​នៅ​លើ Facebook!

របៀប​បិទ​ការ​ Invite ហ្គេម​ទាំង​អស់​នៅ​លើ Facebook!

តើប្រិយមិត្តមានការ ធុញទ្រាន់ នឹងការលោត (notifications) ការអញ្ជើញ ហ្គេមក៏ដូចជា កម្មវិធីដទៃ នៅលើ Facebook របស់អ្នក ដែរឫទេ ដែលវា ក៏ជាផ្នែក មួយធ្វើអោយ មានការរំខាន ទៅដល់ ស្មាតហ្វូន និងអារម្មណ៍ របស់អ្នក ផងដែរ។ ទន្ទឹមហ្នឹងនេះ នៅថ្ងៃនេះ យើង សូមធ្វើការ ណែនាំពី របៀបបិទការ អញ្ជើញហ្គេម និងកម្មវិធី នៅលើ Facebook មកអោយ ប្រិយមិត្ត បានដឹង ហើយវា ក៏មានភាព ងាយស្រួល ក្នុងការអនុវត្ត ផងដែរ ដោយរបៀប ទាំងនោះមាន ដូចជា៖

របៀបបិទនៅលើស្មាតហ្វូន

  1. បើកកម្មវិធី Facebook នៅលើ ស្មាតហ្វូនរបស់អ្នក
  2. ចុចលើអក្សរ More បន្ទាប់មក ស្វែងរកពាក្យ Settings រួចមកជ្រើសរើស យកពាក្យ Account Settings របៀប​បិទ​ការ​ Invite ហ្គេម​ទាំង​អស់​នៅ​លើ Facebook!
  3. ចុចលើអក្សរ Apps ក្រោយមកចុច Platform
  4. ជាចុងក្រោយជ្រើសរើសយក No ជាការស្រេច របៀប​បិទ​ការ​ Invite ហ្គេម​ទាំង​អស់​នៅ​លើ Facebook!

របៀបបិទនៅលើគេហទំព័រ

  1. ចូលទៅកាន់ web browser រួចវាយ com
  2. ក្រោយមក ចុចនៅរូបត្រីកោណ (មើលតាមរូបភាព ខាងក្រោម) ហើយជ្រើស រើសយក Settings របៀប​បិទ​ការ​ Invite ហ្គេម​ទាំង​អស់​នៅ​លើ Facebook!
  3. ចុចលើអក្សរ Apps
  4. រួចចុច នៅលើអក្សរ Edit ដែលមានឈ្មោះ Apps, Websites និង Plugins
  5. ចុចលើពាក្យ Turn off ជាការស្រេច របៀប​បិទ​ការ​ Invite ហ្គេម​ទាំង​អស់​នៅ​លើ Facebook!

*** SAMSUNG: ប្រញាប់ឡើង!!!! ទិញ SAMSUNG GALAXY A 2016 ម៉ូដែល ណា​មួយ​ក៏​បាន អ្នក​នឹង​ទទួល​បាន​ការ​ថែម​ជូន កាត​មេម៉ូរី (Memory Card) ទំហំ 32 GB មួយ​ភ្លាមៗ ។ ការ​ថែម​ជូន​នេះ ចាប់​ពី​ថ្ងៃទី 01-31 មីនា 2016 ។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

នេះជាវិធីសាស្ត្រមួយ សម្រាប់ប្រិយមិត្ត ដែលពុំទាន់ បានដឹង ទុកជាការចែក រំលែកបទពិសោធន៍ មួយទៀត អោយប្រិយមិត្ត ដោយមាន បំនងចង់បិទ ការអញ្ជើញ ហ្គេមក៏ដូចជា កម្មវិធីចេញពី Facebook។ ហើយក៏ ជឿជាក់ដែរថា អ្នកទាំង អស់គ្នា ក៏អាចធ្វើបាន ដោយខ្លួនឯង ផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

របៀប​បិទ​ការ​ Invite ហ្គេម​ទាំង​អស់​នៅ​លើ Facebook!

  • ដោយ: Sambath
  • 2:45 PM, 03 March
  • ប្រភព: iDownload Blog
  • Tag: ចំណេះដឹងទូទៅ