របៀប​ទាញ​យក​បទ​ចម្រៀង​ដោយ​ផ្ទាល់​ដាក់​លើ iPhone ឬ iPad

ចំពោះរបៀបនៃការទាញយកបទចំរៀង ដាក់លើ iPhone ឬ​ iPad យើងអាចអនុវត្ត តាមវិធីច្រើន ប្រភេទ ប៉ុន្តែថ្ងៃនេះ ខេមបូរីផត នឹងណែនាំ នូវរបៀប ទាញយកបទ ចម្រៀងដាក់លើ ឧបករណ៍ iOS មួយ ដែលផ្តល់ភាព ងាយស្រួល មិនចាំបាច់ បញ្ចូលចម្រៀង ចុះឡើង តាមរយៈ iTunes ក៏បាន។

របៀប​ទាញ​យក​បទ​ចម្រៀង​ដោយ​ផ្ទាល់​ដាក់​លើ iPhone ឬ iPad

ដើម្បីទាញយកបទចម្រៀងមកដាក់លើ iPhone ឬ iPad បានអ្នកត្រូវ តម្លើងកម្មវិធីមួយ ដែលមាន ឈ្មោះថា Air Download PE ជាមុនសិន។ ហើយបទចម្រៀង របស់អ្នក ដែលបានទាញ យកទាំង អស់នឹងត្រូវផ្ទុក ក្នុងកម្មវិធី នេះឯង បើចង់ស្តាប់ បទចម្រៀង ទាំងនោះ យើងក៏ត្រូវ ចូលទៅកាន់ កម្មវិធីនេះ ដែរ។ យើងអាចទាញ យកទាំងបទ ចម្រៀងអន្តរជាតិ និង បទចម្រៀងខ្មែរ ហើយដើម្បីទាញ យកសូម អនុវត្តតាមការ ណែនាំ ខាងក្រោម៖

  • ចុចទីនេះ ដើម្បីទាញយក និង តម្លើងកម្មវិធី Air Download PE
  • ពេលតម្លើងកម្មវិធីនេះរួចសូម ចូលទៅកាន់ ​គេហទំព័រ ណាមួយដែល អ្នកស្គាល់ សម្រាប់ទាញយក បទចម្រៀង។ ហើយថ្ងៃនេះ ខេមបូរីផត សូមណែនាំ គេហទំព័រមួយ សម្រាប់ទាញ យកបទចម្រៀង អន្តរជាតិ មួយគឺ http://mp3org/
  • បើអ្នកប្រើប្រាស់គេហទំព័រដែលយើងបានណែនាំ ខាងលើ សូមធ្វើការស្វែង រកបទចម្រៀង ដែលអ្នចង់បាន រួចចុច Download ជាការស្រេច។
  • បន្ទាប់ពីទាញយករួច សូមចូលទៅកាន់ Contents ដើម្បីស្តាប់បទ ចម្រៀងនោះ។

របៀប​ទាញ​យក​បទ​ចម្រៀង​ដោយ​ផ្ទាល់​ដាក់​លើ iPhone ឬ iPad

*** SAMSUNG: ប្រញាប់ឡើង!!!! ទិញ SAMSUNG GALAXY A 2016 ម៉ូដែល ណា​មួយ​ក៏​បាន អ្នក​នឹង​ទទួល​បាន​ការ​ថែម​ជូន កាត​មេម៉ូរី (Memory Card) ទំហំ 32 GB មួយ​ភ្លាមៗ ។ ការ​ថែម​ជូន​នេះ ចាប់​ពី​ថ្ងៃទី 01-31 មីនា 2016 ។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

បញ្ជាក់៖ សម្រាប់គេហទំព័រដែលយើងបានណែនាំ ខាងលើ អ្នកក៏អាចធ្វើ ការទាញយក ចម្រៀងលើប្រព័ន្ធ ប្រតិបត្តិការ Android ក៏បាន ហើយអ្នក មិនចាំបាច់ ត្រូវការ កម្មវិធី Air Download PE អីដែរ គ្រាន់តែទាញ យកបទចម្រៀង តាមរយៈ គេហទំព័រ នោះទៅ នោះបទចម្រៀង នឹងលោតចូល កម្មវិធី Music ដោយខ្លួនឯង។

របៀប​ទាញ​យក​បទ​ចម្រៀង​ដោយ​ផ្ទាល់​ដាក់​លើ iPhone ឬ iPad

យើងសង្ឃឹមថាប្រិយមិត្តទាំងអស់នឹងអាចទាញយកបទ ចម្រៀងបាន កាន់តែងាយស្រួល ដាក់លើ iPhone ឬ iPad ជាមួយកម្មវិធី​ និង គេហទំព័រ ដែលយើង បានណែនាំ។ វាស្រួល ម្យ៉ាងដែរ មានកម្មវិធីនេះ អ្នកមិនចាំបាច់ ពិបាកបញ្ចូល បទចម្រៀង តាមរយៈ iTunes នាំតែយូរ និង វែងឆ្ងាយ ទៀតទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

របៀប​ទាញ​យក​បទ​ចម្រៀង​ដោយ​ផ្ទាល់​ដាក់​លើ iPhone ឬ iPad

  • ដោយ: Samphas
  • 2:53 PM, 03 March
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ