ក្រសួង​មហាផ្ទៃ​ ប្រកាស​លេខ​ទូរសព្ទ​ ឲ្យ​ប្រជាជន​រាយការណ៍ ​ករណី​ផលិត​ផល​ប៉ះពាល់​សុខភាព

គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម​ហៅ​កាត់​ថា (គ.ប.ផ.ក) របស់​ក្រសួង​មហា​ផ្ទៃ បាន​ចេញ​សេចក្ដី​ប្រកាស​កាល​ពី​ម្សិលមិញ​នេះ ដោយ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​រាយការណ៍​ភ្លាម​ៗ​ពី​ទីតាំង ឬ​ជន​ផលិត និង​ទីតាំង ឬ​ជន​ចែកចាយ​ផលិតផល​ដែល​ប៉ះពាល់​សុខភាព និង​សុវត្ថិភាព​សង្គម។

 

សាធារណជន​អាច​រាយការណ៍​មក​កាន់​ គ.ប.ផ.ក តាម​រយៈ៖

 

លេខ​ទូរសព្ទ 081 999 808

អ៊ីមែល: [email protected]

Facebook: គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ-Counter Counterfeit Committee ៕

 

រាល់​ព័ត៌មាន​របស់​សាធារណជន​ដែល​រាយការណ៍ នឹង​ត្រូវ​រក្សា​ជា​ការ​សម្ងាត់។

 

សូម​អាន​សេចក្ដីប្រកាស​ទាំង​ស្រុង៖

 

ក្រសួង​មហាផ្ទៃ​ ប្រកាស​លេខ​ទូរសព្ទ​ ឲ្យ​ប្រជាជន​រាយការណ៍ ​ករណី​ផលិត​ផល​ប៉ះពាល់​សុខភាព