ប្រព័ន្ធធារាសាស្ត្រ ប្រឡាយបូព៌ា សាងសង់រួចជាស្ថាពរ ដើម្បីផ្តល់ទឹកដល់ ដីស្រែជាង ៦.០០០ ហិកតា

ភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ចប់ ការសាងសង់ ប្រព័ន្ធធារាសាស្ត្រ ប្រឡាយបូព៌ា នៅស្រុកព្រះស្តេច ខេត្តព្រៃវែង ដែលមកដល់ពេលនេះ បានកំពុងផ្តល់ទឹក ដល់ដីស្រែជាង ៦.០០០ ហិកតាជូនប្រជាកសិករ ។

គេហទំព័រក្រសួង ធនធានទឹកបានឲ្យដឹងថា បន្ទាប់ពីបានធ្វើការអភិវឌ្ឍន៍ ជាបន្តបន្ទាប់ ពីមួយដំណាក់កាល ទៅមួយដំណាក់កាល តាមបទដ្ឋានបច្ចេកទេស បច្ចុប្បន្ន ប្រព័ន្ធធារាសាស្ត្រ ប្រឡាយបូព៌ា ដែលមានទីតាំងស្ថិតនៅក្នុងឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង ពេលបានក្លាយទៅជាប្រព័ន្ធមួយដែលមាន លក្ខណៈសម្បត្តិ គ្រប់ជ្រុងជ្រោយ ពោលគឺជាប្រព័ន្ធធារាសាស្ត្រ ដែលអាចនាំទឹក បញ្ចូលដល់ស្រែ កសិករផ្ទាល់តែម្តង ដែលប្រជាពលរដ្ឋស្រុកព្រះស្តេច ខេត្តព្រៃវែង កាន់តែមានភាព ប្រសើរ ឡើងមួយកំរិតធំថែមទៀត៕