នគរបាល ស្ទឹងមានជ័យ បង្ក្រាបកន្លែង ជល់មាន់ និងអាប៉ោង

ភ្នំពេញ៖ ទីតំាងបើក លេងល្បែង ជល់មាន់ និងល្បែងអាប៉ោង ត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍ស្ទឹងមានជ័យចុះ ធ្វើការបង្ក្រាប នៅម៉ោងប្រមាណ ១២៖៣០នាទី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦ នេះ ស្ថិតនៅក្នុង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

មន្រ្តីនគរបាលបានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាប ទីតាំងលេងល្បែងជល់មាន់ និងល្បែងអាប៉ោង នេះ ដឹកនាំដោយលោក ម៉ៅ សារឿន សហការជាមួយ កម្លាំងសង្កាត់ ភូមិ និងប្រជាការពារ ប៉ុន្តែខណៈកម្លាំង សមត្ថកិច្ចចុះទៅដល់ ក្រុមអ្នកលេងល្បែង និងអ្នកបើកល្បែងទំាងនោះ បានរត់គេចខ្លួនបាត់អស់ ឯសម្ភារៈ ត្រូវកម្លាំងសមត្ថកិច្ច ដុតកំទិចចោលនៅនិងកន្លែង៕