ជិះម៉ូតូលឿន ជ្រុលទៅបុកបង្គោល ស្លាប់ម្នាក់ នៅស្រុកកោះញែក

មណ្ឌលគិរីៈ មនុស្សម្នាក់ស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ ដោយសារបើកបរ ម៉ូតូក្នុងល្បឿនលឿន ពេកជ្រុលទៅបុកបង្គោល ចំណាំងផ្លាតសងខាងផ្លូវ ក្បែរស្ពានអូរយ៉េះភូមិ រង្សី ឃុំ ស្រែសង្គម ស្រុក កោះញែក ខេត្តមណ្ឌលគិរី ខណៈរូបគេមកផឹកស៊ីនៅផ្សារស្រុកកោះញែក កាលពីវេលាម៉ោង៩និង៤៥នាទី យប់ថ្ងៃទី០២ខែមីនាឆ្នាំ២០១៦។

សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះមានឈ្មោះដឹប ដែន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក មានស្រុកកំណើតរស់នៅភូមិត្រពាំងផ្លុង ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង ។

នគរបាលស្រុកកោះញែកឱ្យដឹងថា ជនរងគ្រោះ (សព) ជាកម្មករធ្វើការនៅក្រុមហ៊ុនកែឆ្នៃឬស្សី បន្ទាប់ ពីរូបគេបានបើកប្រាក់ខែបានប្រាក់ជាង១លានរៀល ពេលចប់ការងារចាប់ផ្តើមនាំគ្នា ហូបចុកជាមួយមិត្តភក្តិ ជាច្រើននៅផ្សារកោះញែក លុះដល់យប់កាន់តែជ្រៅ ខ្លួនមានការស្រវ៉ឹងផងនោះ ក៍ចាប់ផ្តើមបើកបរ ម៉ូតូធ្វើដំណើរទៅកាន់កន្លែងស្នាក់នៅវិញ ដល់ចំណុចខាងលើ ស្រាប់តែជួបគ្រោះថ្នាក់នេះតែម្តង ។ បច្ចប្បន្នសពត្រូវបានក្រុមគ្រួសារ នាំយកមកចាត់ចែង ធ្វើបុណ្យតាមប្រពៃណី ៕

ជិះម៉ូតូលឿន ជ្រុលទៅបុកបង្គោល ស្លាប់ម្នាក់ នៅស្រុកកោះញែក

ជិះម៉ូតូលឿន ជ្រុលទៅបុកបង្គោល ស្លាប់ម្នាក់ នៅស្រុកកោះញែក