នារី​បែបណា​ដែល​ងាយ​មានកូន​ប្រុស​?

នារី​បែបណា​ដែល​ងាយ​មានកូន​ប្រុស​?

​មាន​អ្នកខ្លះ​ចង់​បាន​កូនប្រុស តែ​មិន​បាន​សោះ​ទោះបីជា​ខំប្រឹង​យ៉ាងណាក៏ដោយ ប៉ុន្តែ​មាន​អ្នកខ្លះ​វិញ​បែរ​ជា​ទទួល​បាន​យ៉ាង​ងាយ​។ តើ​នេះ​មកពី​មូលហេតុ​អ្វី​ទៅ​? តាមពិត​ទៅ​មាន​នារី​មួយចំនួន​ងាយ​បង្កើត​បាន​កូនប្រុស​ខ្លាំងណាស់​។ តើ​មាន​មនុស្ស​ស្រី​ប្រភេទ​ណា​ខ្លះ​ទៅ​?

នារី​ដែល​មាន​ការចងចាំ​ល្អ​
មាន​ការស្រាវជ្រាវ​មួយ​បានបញ្ជាក់​ថា អ្នក​ម្តាយ​ដែល​មាន​ការ​ស្តាប់​ល្អ ការគិត​លឿន និង​មាន​ការចងចាំ​បានល្អ​គឺ​ងាយ​កើត​បាន​កូន​ប្រុស​ជាង​អ្នក​ម្តាយ​ដែល​មាន​ការចងចាំ​ខ្សោយ​។​

នារី​ដែល​រៀប​ចំ​ពេល​វេលា​វែង​ដើម្បី​មាន​ផ្ទៃពោះ​
មាន​ការស្រាវជ្រាវ​មួយទៀត​បាន​បង្ហាញថា នារី​ដែល​ត្រៀម​មាន​ផ្ទៃពោះ​លើស​ពី​ចំនួន​មួយ​ឆ្នាំ​កន្លះ​ឡើងទៅ អត្រា​នៃ​ការបង្កើតបាន​កូន​ប្រុស​គឺ​៥៨% រីឯ​នារី​ដែល​ត្រៀម​មិន​ដល់​មួយ​ឆ្នាំ អត្រា​នៃ​ការ​មាន​កូន​ប្រុស​គឺ​ធ្លាក់​ត្រឹម​៥១%​។​

មនុស្ស​ស្រី​ដែល​មាន​ស្វាមី​នៅ​ជិត​
មាន​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បញ្ជាក់ថា ស្ត្រី​ដែល​មាន​ស្វាមី​នៅក្បែរ​ងាយ​មានកូន​ប្រុស​ខ្លាំងណាស់ ចំណែក​តាម​ការស្រាវជ្រាវ​របស់​ប្រទេស​អាមេរិក​វិញ​បាន​បង្ហាញថា នៅ​ចន្លោះ​ពេល​ដែល​អ្នកមាន​ផ្ទៃពោះ បើ​អ្នក​អាច​រស់នៅ​ជាមួយ​ស្វាមី​អ្នក​រហូតដល់​ថ្ងៃ​ដែល​សម្រាលកូន នោះ​អត្រា​នៃ​ការបង្កើត​បាន​កូនប្រុស​គឺ​ខ្ពស់ជាង​ស្ត្រី​ដែល​រស់នៅ​ម្នាក់ឯង​ចំនួន​១៤%​។​

នារី​ដែល​ចូលចិត្ត​បរិភោគ​សណ្តែក​គ្រប់មុខ​
នៅ​មុនពេល​ដែល​អ្នកមាន​ផ្ទៃពោះ បើ​អ្នក​ចូលចិត្ត​បរិភោគ​ស្រូវ​សាលី ឬ​សណ្តែក​ផ្សេងៗ​នៅ​អាហារ​ពេលព្រឹក នោះ​អត្រា​នៃ​ការ​មានកូន​ប្រុស​ខ្ពស់ជាង​កូនស្រី​ដ៏​ទៅ​៥៩%​។​

ការងារ​របស់​នារី​
ការងារ​របស់​អ្នក​ក៏មាន​ទំនាក់ទំនង​ជាមួយ​នឹង​ភេទ​របស់​កូន​ដែរ ប្រសិន​ជា​ការងារ​អ្នកជា​វិស្វករ ឬ​គណនី នោះ​អ្នកនឹង​ងាយ​មាន​កូនប្រុស​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ​។​

នារី​ដែល​រស់នៅ​ក្នុង​ត្រកូល​អ្នកមាន​
នារី​ដែល​រស់នៅ​ក្នុង​គ្រួសារ​អ្នកមាន ហើយ​មាន​សុខភាព​ល្អ​ងាយ​មានកូន​ប្រុស​ជាង​នារី​ដែល​ពុំ​សូវ​មាន​លុយ ហើយ​សុខភាព​ខ្សោយ ដោយសារ​តែ​ការបរិភោគ​ខុសគ្នា និង​ការបញ្ចេញ​កម្លាំង​ពលកម្ម​ក៏​ខុស​គ្នា​ដែរ នោះ​អត្រា​នៃ​ការ​មាន​កូនប្រុស​ក៏​ខុស​គ្នា​ដែរ​។​

​អ្នក​ម្តាយ​ដែល​បរិភោគ​ច្រើន​
នៅពេល​ដែល​អ្នក​ស្ថិត​ក្នុង​ដំណាក់កាល​មាន​ផ្ទៃពោះ បើ​អ្នក​បរិភោគ​អាហារ​ផ្សេងៗ​ច្រើន នោះ​អ្នកនឹង​ងាយ​កើត​បាន​កូនប្រុស ហើយ​មាន​ទម្ងន់​ធ្ងន់​ទៀតផង​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី03  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។