ប៉េអឹម​បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ៣​នាក់

កំពង់ស្ពឺ: ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ល្បា បង្ក្រាប និង​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀនដ៍ស​កម្មបាន​ចំនួន​៣​នាក់ កាលពី​វេលា​​ម៉ោង​១០ និង​១៥​នាទី​យប់​ថ្ងៃទី ២ខែមីនា ឆ្នាំ​២០១៦ ស្ថិត​តាមផ្លូវ​ក្នុងភូមិ​ដែកភ្លើង ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទងខេត្តកំពង់ស្ពឺ ។​

​មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៣​នាក់​ដែល​ឃាត់ខ្លួន ទី​១-​ឈ្មោះ​ជុំសារ៉ាត់ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដក់ពរ ឃុំ​វល្លិ​ស ស្រុក​សំរោង​ទង ។ទី​២-​ឈ្មោះ​ឃុន ខា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ​រស់នៅ​ភូមិ​តា​គៀត ឃុំ​ត្រពាំង​គង ស្រុកសំរោង​ទង​។​និង​ទី​៣-​ឈ្មោះ​ខែ​ន ភិ​រួត ភេទ​ប្រុស អាយុ ២១​ឆ្នាំ​នៅ ភូមិ​តា​គៀតជាមួយគ្នា ។​

​ក្រោយពី​ឃាត់ខ្លួន​កម្លាំង​បាន ដកហូត​វត្ថុតាង គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ៦កញ្ចប់ ម៉ូតូ​ម៉ាក FZ មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 1BD.0222 ពណ៌​ខ្មៅ លុយ ៥០ដុល្លារ លុយ​ខ្មែរ​ចំនួន ១៣​ម៉ឺន​រៀល ទូរស័ព្ទ ៤​គ្រឿង និង​ថង់​សម្រាប់​ច្រកគ្រឿងញៀន​មួយចំនួនទៀត ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​រួមទាំង​វត្ថុតាង​ត្រូវបាន​បញ្ជូនមក​កាន់​ប​ញ្ជា​ការដ្ឋានអាវុធហត្ថ​ខេត្តកំពង់ស្ពឺ នៅ​ព្រឹក​ថ្ងៃទី​៤ ខែមីនា​នេះ ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់ ៕​

ប៉េអឹម​បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ៣​នាក់