ពិធីជប់លៀង ដ៏រីករាយរបស់ ក្រុមហ៊ុនកម្ពុជាតេលា ដើម្បីអបអរ ដល់ទិវាសិទ្ធិនារីអន្តរជាតិ ឆ្នាំ២០១៦

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦នេះ ក្រុមហ៊ុនកម្ពុជា តេលា បានប្រារព្ធពិធីជប់លៀង ដល់បុគ្គលិក ជាង៥០០នាក់ ក្នុងបំណងអបអរ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ឆ្នាំ២០១៦ ដែលនឹងឈានចូលមក ដល់នាពេលខាងមុខនេះ។

ពិធីជប់លៀងដ៏មហាឡារឹកមួយនេះ ត្រូវបានប្រារព្ធឡើង នៅឯភោជនីយដ្ឋាន ចាស្មីន ដែលមានទីតាំងនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ប៉ប្រកខាងជើងកាកាប ខ័ណ្ឌពោធិ៍សែនជ័យ ជាប់យាន្តដ្ឋាន Mazda រាជធានីភ្នំពេញ ដោយក្នុងនោះ មានការចូលរួមពីសំណាក់ បុគ្គលិករបស់ក្រុមហ៊ុនកម្ពុជា តេលា រាប់រយនាក់ រួមទាំងថ្នាក់ដឹកនាំ អ្នកគ្រប់គ្រង គ្រប់ជាន់ថ្នាក់ប្រចាំក្រុមហ៊ុនផងដែរ។

ពិធីជប់លៀង ដ៏រីករាយរបស់ ក្រុមហ៊ុនកម្ពុជាតេលា ដើម្បីអបអរ ដល់ទិវាសិទ្ធិនារីអន្តរជាតិ ឆ្នាំ២០១៦

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកឧកញ៉ា ឈុន អូន អគ្គនាយកក្រុមហ៊ុនកម្ពុជា តេលា បានថ្លែងមុនបើក កម្មវិធី ដោយបានបញ្ជាក់ថា “កម្មវិធីជប់លៀងមួយនេះ គឺធ្វើឡើងដើម្បីអបអរសាទរដល់ ទិវាសិទ្ធិនារីអន្តរជាតិ ដែលជារៀងរាល់ឆ្នាំ ប្រទេសជាច្រើនជុំវិញពិភពលោក តែងប្រារព្ធវាឡើងមក ក្នុងបំណងលើកស្ទួយនូវតម្លៃ និងកិត្តិយស របស់នារីទាំងអស់ យ៉ាងណាមិញ ការឲ្យតម្លៃនោះគឺមិនមែន មានត្រឹមតែ១ថ្ងៃនោះឡើយ តែគេសន្មត់យកថ្ងៃនេះ ដើម្បីជាថ្ងៃសំខាន់ សម្រាប់តំណាង ព្រោះថាកន្លងមក ស្ត្រីបានចូលរួមចំណែក យ៉ាងសំខាន់ក្នុងការ អភិវឌ្ឍសង្គមជាតិ”។

លោកឧកញ្ញ៉ា បានបន្តទៀតថា “សម្រាប់ថ្ងៃនេះ ខ្ញុំបានអញ្ជើញ និងរៀបចំកាដូ ដើម្បីជូនទៅដល់បុគ្គលិក របស់ខ្ញុំទាំងអស់ ជាពិសេសគឺនារីៗ នៅក្នុងពិធីជប់លៀងមួយនេះ ដើម្បីលើកទឹកចិត្ត ក៏ដូចជាអបអរទៅដល់ ពួកគាត់ជាពិសេស សម្រាប់ទិវា៨មីនា ក៏ដូចជាដើម្បីអរគុណទៅដល់ពួកគាត់ សម្រាប់ទឹកចិត្ត និងកម្លាំងកាយ ដែលពួកគាត់បានចំណាយ និងលះបង់ ដើម្បីក្រុមហ៊ុនមួយនេះ”។

ពិធីជប់លៀង ដ៏រីករាយរបស់ ក្រុមហ៊ុនកម្ពុជាតេលា ដើម្បីអបអរ ដល់ទិវាសិទ្ធិនារីអន្តរជាតិ ឆ្នាំ២០១៦
ពិធីជប់លៀង ដ៏រីករាយរបស់ ក្រុមហ៊ុនកម្ពុជាតេលា ដើម្បីអបអរ ដល់ទិវាសិទ្ធិនារីអន្តរជាតិ ឆ្នាំ២០១៦

សម្រាប់កម្មវិធីនោះដែរ គេសង្កេតឃើញមាន ភាពសប្បាយរីករាយ ភាពស្និទ្ធស្នាលកើតឡើង រវាងបុគ្គលិក និងថ្នាក់ដឹកនាំ ដោយគ្មានការរើសអើង ឬក៏ប្រកាន់អ្វីនោះឡើយ។ គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុនកម្ពុជា តេលា គឺជាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ ដ៏ធំមួយក្នុងប្រទេសកម្ពុជា ដែលគិតមកទល់ពេលនេះ ក្រុមហ៊ុនកម្ពុជា តេលា មានសាខាចែកចាយបន្ត និងផ្ទាល់ខ្លួនដល់ទៅជាង ១៤០០សាខា ទូទាំងប្រទេស។ លើសពីនេះទៀត ក្រុមហ៊ុនមួយនេះ ក៏បានចូលរួមចំណែកយ៉ាងខ្លាំង ក្នុងការជួយទៅដល់ផ្នែកមនុស្សធម៌ និងសង្គមជាតិរបស់យើង៕

ពិធីជប់លៀង ដ៏រីករាយរបស់ ក្រុមហ៊ុនកម្ពុជាតេលា ដើម្បីអបអរ ដល់ទិវាសិទ្ធិនារីអន្តរជាតិ ឆ្នាំ២០១៦
ពិធីជប់លៀង ដ៏រីករាយរបស់ ក្រុមហ៊ុនកម្ពុជាតេលា ដើម្បីអបអរ ដល់ទិវាសិទ្ធិនារីអន្តរជាតិ ឆ្នាំ២០១៦
ពិធីជប់លៀង ដ៏រីករាយរបស់ ក្រុមហ៊ុនកម្ពុជាតេលា ដើម្បីអបអរ ដល់ទិវាសិទ្ធិនារីអន្តរជាតិ ឆ្នាំ២០១៦
ពិធីជប់លៀង ដ៏រីករាយរបស់ ក្រុមហ៊ុនកម្ពុជាតេលា ដើម្បីអបអរ ដល់ទិវាសិទ្ធិនារីអន្តរជាតិ ឆ្នាំ២០១៦
ពិធីជប់លៀង ដ៏រីករាយរបស់ ក្រុមហ៊ុនកម្ពុជាតេលា ដើម្បីអបអរ ដល់ទិវាសិទ្ធិនារីអន្តរជាតិ ឆ្នាំ២០១៦
ពិធីជប់លៀង ដ៏រីករាយរបស់ ក្រុមហ៊ុនកម្ពុជាតេលា ដើម្បីអបអរ ដល់ទិវាសិទ្ធិនារីអន្តរជាតិ ឆ្នាំ២០១៦

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត