​អ្នក​មាន​ជំងឺ​ចាស់​វង្វេង ឬ​អាល់​ហ្សេ​មៀរ គួរ​ទទួល​ទាន​អ្វីខ្លះ​?

​អ្នក​មាន​ជំងឺ​ចាស់​វង្វេង ឬ​អាល់​ហ្សេ​មៀរ គួរ​ទទួល​ទាន​អ្វីខ្លះ​?

​អ្នក​ដែល​មាន​ជំងឺ​នេះ ភាគច្រើន មិន​ត្រូវបាន​គេ​រកឃើញ​នោះទេ រហូតដល់​អាយុ ៧០ ឆ្នាំ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ឥឡូវនេះ យើង​ដឹង​ថា ចំពោះ​មនុស្ស​ចាស់​ភាគច្រើន ខួរក្បាល​របស់​ពួកគេ នឹង​បាត់បង់​ការចងចាំ ឬ​ខូចខាត​ខួរក្បាល តាំងពី​មុន​នេះ​ទៅទៀត​។ ប៉ុន្តែ ទោះបីជា​យ៉ាងនេះក្តី ឆ្លង​តាមរយៈ​ការសិក្សា​ជាច្រើន បានបង្ហាញ​ថា ជំងឺ​នេះ​អាច​ការពារ​បាន​។​

​របប​អាហារ​បែប​អ្នក​តម​សាច់ ដូចជា បន្លែ ផ្លែឈើ សណ្តែក គ្រាប់​ធញ្ញជាតិ ផលិតផល​ទឹកដោះគោ និង​ការ​ញ៉ាំ​សាច់​តិចតួច ត្រូវបាន​គេ​ជឿជាក់ថា អាច​កាត់បន្ថយ​ការ​ប្រឈម នឹង​ការបាត់បង់​ការចងចាំ និង​ជំងឺ​ចាស់​វង្វេង​នេះ​បាន​។​

​ការសិក្សា​របស់​សាកលវិទ្យាល័យ ហា​វើត (Harvard) បាន​រកឃើញថា ការ​ទទួលទាន​ជាតិ​ខ្លាញ់ សាច់ អាហារ​ឆ្អិន​ស្រាប់ និង​ការ​ផឹកស្រា អាច​ធ្វើឲ្យ​ជំងឺ​នេះ កាន់តែ​ធ្ងន់ធ្ងរ​លើស​ដើម​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​អ្នក​មាន​ជំងឺ​ចាស់​វង្វេង ឬ​អាល់​ហ្សេ​មៀរ គួរ​ទទួល​ទាន​អ្វីខ្លះ​?已关闭评论
  • 20 views
  • Hide Sidebar
    A+
Publish on:2016/03/03  Category:ជំងឺទូទៅ