ពេល​ឈឺពោះ គួរ​ញ៉ាំ​អាហារ​បែបណា​?

ពេល​ឈឺពោះ គួរ​ញ៉ាំ​អាហារ​បែបណា​?

​ជាធម្មតា មនុស្ស​យើង​ច្បាស់​ជា​នឹង​ជួបប្រទះ នូវ​បញ្ហា​សុខភាព​ជា​ច្រើន ដូចជា បញ្ហា​អាស៊ីត​ក្រពះ ការ​មិន​រំលាយ​អាហារ ការ​ទល់លាមក ការពុល​អាហារ ដុំ​គ្រួស​ក្នុង​តម្រងនោម និង​ការ​អា​លែ​ក​ស៊ី​។​

​ការព្យាបាល​អាច​នឹង​ងាយស្រួល ហើយ​ឆាប់រហ័ស ប្រសិនបើ​អ្នក ដឹង​អំពី​មូលហេតុ​ពិត​របស់​វា​។ ទោះបីជា​យ៉ាងណា បញ្ហា​ឈឺពោះ មិន​ងាយ​នឹង​ដោះស្រាយ​នោះទេ ពោល​គឺ វា​អាច​ឈឺ​បាត់ៗ ឬ​ឈឺ​ចុកចាប់​ភ្លាមៗ ហើយ​មិនដឹង​មូលហេតុ​ច្បាស់​ទៀត​ផង​។ ដូច្នេះហើយ ទើប​វា​អាច​បង្ក​គ្រោះថ្នាក់ ដល់​អ្នកជំងឺ​បាន​។​

​ថ្ងៃនេះ យើងខ្ញុំ​នឹង​ប្រាប់​អ្នក អំពី​ចំណីអាហារ​មួយចំនួន ដែល​ជា​មិត្តភក្តិ​ដ៏​ល្អ សម្រាប់​អ្នក​ដែល​ឧស្សាហ៍​ឈឺ​ពោះ​។

​ទឹកដោះគោ​ជូរ​
​ទឹកដោះគោ​ជូរ ជា​ជម្រើស​ដ៏​ល្អ ពីព្រោះ​តែ​វា​មាន បាក់តេរីប្រូ​បាយ​អូទិក ដែល​អាច​ជួយ ក្នុង​ការរំលាយ​អាហារ និង​កាត់បន្ថយ​ការ​ឈឺពោះ​។​

​ម្សៅ​ដុត​នំ​
​ម្សៅ​ដុត​នំ អាច​បន្ថយ​ការ​ឈឺពោះ ក្នុង​រយៈពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​។ ចូរ​លាយម្សៅ​ដុត​នំមួយ​ស្លាបព្រា​ហ្វេ ទៅក្នុង​ទឹក រួច​ទទួលទាន​វា នោះ​អ្នកនឹង​ឃើញ​លទ្ធផល​ជា​មិន​ខាន​។​

​ខ្ញី​
​ការ​ទំពារ​ខ្ញី​មួយ​ចឹប ក៏​ជា​វិធីសាស្ត្រ ដែល​គេ​ធ្លាប់ប្រើ ហើយ​ទទួល​ជោគជ័យ​ដែរ​។ សារធាតុ​ប្រឆាំង​ការ​រលាក ដែល​មាន​នៅក្នុង​ខ្ញី នឹង​ទៅ​បន្សាប​ជាតិ​អាស៊ីត​ក្រពះ និង​កាត់បន្ថយ​ការ​ឆ្អល់ តឹង​ណែន​ពោះ​បាន​ផងដែរ​។​

​ប្រទាល​កន្ទុយក្រពើ​
​ប្រទាល​នេះ មាន​សមត្ថភាព​ដ៏​អស្ចារ្យ ក្នុង​ការកាត់បន្ថយ ការ​ចុកចាប់​ក្នុង​ពោះ​។ ម្យ៉ាងវិញទៀត វា​អាច​សម្រួល​ចលនា​ពោះវៀន និង​កាត់បន្ថយ​ការ​ទល់លាមក​។ ចូរ​ផឹកទឹក​ប្រទាល​កន្ទុយក្រពើ​រាល់ថ្ងៃ ដើម្បី​ការពារ​ការ​ឈឺក្រពះ និង​បញ្ហា​ពោះវៀន​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។