ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្តរតនគិរី ៖ ​​ជន​សង្ស័យ​​​ម្នាក់​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ពាក់ព័ន្ធ​​រក្សា​ទុក ​និង​ប្រើប្រាស់​គឿ​ង​ញៀន ​នៅ​ចំណុច​ផ្ទះ​មួយ​កន្លែង​​កាល​ពី​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២​​ ​មីនា​ ​២០១៦​ ​ស្ថិត​ក្នុងភូមិ​៧​មក​រា ​សង្កាត់​ឡា​បាន​សៀ​ក ​ក្រុង​បាន​លុង​​ ។​

​​ជនសង្ស័យ​​ឈ្មោះ​ យ៉េ​ប ​ភ័ត្រា ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ​ជា​ខ្មែរ​អ៊ិ​ស្លា​ម ​មុខរប​រមិន​ពិតប្រាកដ​ មាន​ទីលំនៅ​ក្នុងភូមិ​​​​សង្កាត់​ខាង​លើ ។ ចំណែក​​វត្ថុ​តាង​ដែល​​​ដកហូត​បាន​​មាន​​​​​​ថ្នាំ​ញៀន​​៤​កញ្ចប់​ធំ ​។

​ជនសង្ស័យ​ ​ត្រូវ​បាន​សមត្ថកិច្ច​​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត ដើម្បី​ចាត់​​ការ​ទៅ​តាម​ផ្លូវច្បាប់ ​៕