តារាចម្រៀង​ចិន ត្រូវ​ភ្លើង​ឆេះ​សុះ​ខ្លួន​ដោយសារតែ​…

6 Videos

ស្រី​ស្អាត​វ័យក្មេង​ម្នាក់​នៃ​ក្រុម​ចម្រៀង​ដ៏​មាន​ប្រជាប្រិយភាព​មួយ បាន​រលាកភ្លើង​ស្ទើរ​សុះ​ខ្លួន​របស់ នាង​ប្រមាណ​ដល់​ទៅ ៨០ ភាគរយ​នៃ​រាងកាយ នៅពេលដែល​គ្រោះថ្នាក់​ចៃដន្យ​មួយ​បានកើត​ឡើង ចំពោះ​រូបនាង ដោយសារតែ​ភ្លើង​បារី បន្ទាប់ពី​នាង​បាន​ឈ្លោះ​គ្នា​ជាមួយនឹង​មិត្តភក្ដិ​របស់​នាង កាល ពីថ្ងៃ​ទី ០១ ខែមីនា នៅក្នុង​ហាង​កាហ្វេ​មួយ​ដែលមាន​ឈ្មោះថា Shanghai Café ។​

តារាចម្រៀង​ចិន ត្រូវ​ភ្លើង​ឆេះ​សុះ​ខ្លួន​ដោយសារតែ​…

M88

​ស្រី​ស្អាត​វ័យក្មេង​ខាងលើ មាន​ឈ្មោះថា Tang Anqi មាន​វ័យ​ទើបតែ ២៤ ឆ្នាំ​តែប៉ុណ្ណោះ ដែល​រូប នាង​មកពី​ភាគ​កណ្ដាល​នៃ​ខេត្ត Hubei របស់​ប្រទេស​ចិន ។ ស្រី​ស្អាត​រូបនេះ ជា​សមាជិក​នៃ​ក្រុម SNH48 ជា​ក្រុម​ចម្រៀង​ដែល​ធ្វើ​ត្រាប់​តាម​ក្រុម​ចម្រៀង​ស្រី​របស់​ជប៉ុន AKB48 ដែលជា​ក្រុម​នារី​វ័យ ក្មេង ទទួលបាន​ការបណ្ដុះបណ្ដាល​ខ្ពស់ ទាំង​ការ​ច្រៀង និង​រាំ សម្រាប់​ការសម្ដែង ។​

តារាចម្រៀង​ចិន ត្រូវ​ភ្លើង​ឆេះ​សុះ​ខ្លួន​ដោយសារតែ​…

​បើ​យោងតាម​អ្នកចាត់ការ​ទូទៅ​ក្នុង​ហាង​កាហ្វេ​ខាងលើ​បាន​ឲ្យ​ដឹងថា ស្រី​ស្អាត Tang បាន​ដើរចូល មក​ក្នុង​ហាង Buashan Wanda Café ដើម្បី​ញ៉ាំ​អាហារ​មួយចំនួន​ជាមួយនឹង​មិត្តភក្ដិ​របស់​នាង ក្នុង រង្វង់​ម៉ោង ៧ យប់ ។ Tang បាន​រអ៊ូរទាំ និង​បាន​ស្ដីបន្ទោស​ដាក់​អ្នករត់​តុ ពេលដែល​គេ​លើក​នំ​ខេ​ក សូកូឡា​ទៅ​ដាក់​តុ​របស់​នាង ។ មិត្តភក្ដិ​របស់​នារី​វ័យក្មេង Tang ដែល​មិន​ត្រូវបាន​គេ​ស្គាល់ បាន ពន្យល់​ទៅកាន់​បុគ្គលិក​ក្នុង​ហាង​ថា មកពី Tang នាង​មាន​អារម្មណ៍មិនល្អ ។ នៅ​រង្វង់​ម៉ោង ៨ នារី រូប​ស្រស់ Tang បាន​រត់​ចុះ​ពី​កាំជណ្ដើរ​ហាង​កាហ្វេ​យ៉ាង​ប្រញាប់ប្រញាល ជាមួយនឹង​អ​ណ្ដា​ល​ភ្លើង និង​ស្រែក​ឲ្យ​គេ​ជួយ​ផងដែរ ។ នារី​វ័យក្មេង Tang ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នៅក្បែរនោះ ភ្លាមៗ ហើយ​បច្ចុប្បន្ន​នាង​កំពុងស្ថិត​នៅក្នុង​ការសង្គ្រោះ​បន្ទាន់ ។​

តារាចម្រៀង​ចិន ត្រូវ​ភ្លើង​ឆេះ​សុះ​ខ្លួន​ដោយសារតែ​…

​ក្រោយ​ឧប្បត្តិហេតុ​នោះ ហាង​កាហ្វេ​ខាងលើ​បានចេញ​សេចក្ដីថ្លែងការណ៍​នៅក្នុង​គណនី​ផ្សព្វផ្សាយ របស់​ពួកគេ​ថា «​នារី​ម្នាក់​ដែល​ត្រូវ​ភ្លើង​ឆេះ​រាងកាយ​របស់​នាង​នៅក្នុង​ហាង​កាហ្វេ គឺ​ភ្លើង​ឆេះ​នាង ត្រឹមតែ ២ ៣ វិនាទី​ប៉ុណ្ណោះ ដោយ​ភ្លើង​បាន​ឆេះ​សក់​របស់​នាង ហើយ​រាលដាល​ពេញ​រាងកាយ របស់​នាង ហើយ​បុគ្គលិក​សង្គ្រោះបន្ទាន់ បាន​ជួយសង្គ្រោះ​នាង​ភ្លាមៗ​ផងដែរ តាមតែ​គេ​អាច​ធ្វើទៅ បាន​នាពេលនោះ​» ។​

តារាចម្រៀង​ចិន ត្រូវ​ភ្លើង​ឆេះ​សុះ​ខ្លួន​ដោយសារតែ​…

​គេ​បាន​ចោទ​សួរថា ហេតុអ្វី​បានជា Tang រលាកភ្លើង​? តែ​អ្វីដែល​អាច​ឆ្លើយបាន គឺ Tang បាន​ទៅ​អង្គុយ​នៃ​នឹង​កែង​នៃ​ហាង​កាហ្វេ​នៃ​ជាន់​ទី ២ ហើយ​កាមេរ៉ា​របស់​ហាង មិនអាច​ចាប់បាន​នូវ ទិដ្ឋភាព​នៃ​កន្លែង​កើតឡើង​ឡើយ ។ ប៉ូលីស​នៅក្នុង​តំបន់ Baoshan បាន​ឲ្យ​ដឹងថា ករណីនេះ​កំពុង ស្ថិតនៅក្រោម​ការស៊ើបអង្កេត​នៅឡើយ ៕ ខេមរា​

តារាចម្រៀង​ចិន ត្រូវ​ភ្លើង​ឆេះ​សុះ​ខ្លួន​ដោយសារតែ​…