ខ្សែ​ប្រយុទ្ធ​ថៃ Teerasil បន្ត​កុងត្រា​ថ្មី​ជាមួយ Muangthong តម្លៃ​ខ្ទង់​លាន​ដុល្លារ​

អតីត​កីឡាករ​ក្លឹប Almeria នៃ​ក្របខ័ណ្ឌ​កំពូល​អេស្ប៉ាញ Teerasil Dangda បាន​បន្ត​កុងត្រា​ថ្មី​ មានតម្លៃ​ខ្ទង់លាន​ដុល្លារ​ជាមួយ Muangthong United រហូត​ដល់​ឆ្នាំ ២០២០។

 

ខ្សែ​ប្រយុទ្ធ​ថៃ Teerasil បន្ត​កុងត្រា​ថ្មី​ជាមួយ Muangthong តម្លៃ​ខ្ទង់​លាន​ដុល្លារ​

 

កុងត្រា​ចាស់​របស់​ខ្សែប្រយុទ្ធ​សញ្ជាតិ​ថៃ​ នឹង​អស់​សុពលភាព​ត្រឹម​ឆ្នាំ​២០១៦​នេះ ធ្វើ​ឲ្យ​ក្លឹប​ជាច្រើន​ទាំង​នៅថៃ និងបរទេស​ព្យាយាម​ទាក់ទង​ចង់​បាន​រូប​គេ​។ យ៉ាង​ណា​ក៏​ដោយ Teerasil ពេលនេះ​បាន​សម្រេច​បន្ត​ស្នាក់នៅ​ជាមួយ​ក្រុម​រង​ជើងឯក​លីគ​កំពូល​ថៃ Muangthong ដោយ​ទទួល​បាន​ថ្លៃ​នឿយហត់​លើ​ទីលាន ចំនួន ១០០​លាន​បាត (៣,៣លានដុល្លារ) ក្នុង​រយៈ​ពេល​៤​ឆ្នាំ។

 

ជុំវិញ​ការ​សម្រេច​បន្ត​កុងត្រា​ថ្មី​នេះ​ លោក Phongsak Phonanan ជា​ម្ចាស់​ក្លឹបបាន​ឲ្យ​ដឹង​ថា៖ “យើង​ ព្រមព្រៀង​បន្ត​កុងត្រា​ថ្មី​ឲ្យ Teerasil ៤ឆ្នាំ​ដែល​មាន​តម្លៃ ១០០លានបាត ព្រោះ​មើល​ឃើញ​ថា កន្លង​មក Teerasil តែង​ព្យាយាមលេង​ឲ្យ​ក្លឹប​យ៉ាង​អស់​ពី​សមត្ថភាព”។

 

Teerasil Dangda បាន​ផ្ទេរ​ពី Raj Pracha មក Muangthong United លើក​ដំបូង​ក្នុង​ឆ្នាំ២០០៧ ហើយ ក្រោយ​មក​រូបគេ​​បាន​ទៅ​ធ្វើ​តេស្ត​ហ្វឹកហាត់​នៅ Man City។ នៅ​ឆ្នាំ២០០៩ ខ្សែ​ប្រយុទ្ធ​កម្ពស់ ១,៨០ ម៉ែត្រ បាន​ត្រឡប់​មក Muangthong វិញ ស៊ុត​បញ្ចូល​ទី​ជាង ១១០គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ១៩០ដង ជួយ ក្លឹប​ឲ្យ​ឈ្នះ​ជើងឯក​លីគ​កំពូល​ថៃ​ចំនួន ៣ដង។ ឆ្នាំ​២០១៤ Teerasilបាន​ទៅ​លេង​ឲ្យ Almeria នៅ​អេស្ប៉ាញ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ធ្វើ​ឲ្យ​រូបគេ​ក្លាយ​ជា​កីឡាករ​ថៃ​ទី​១​ដែល​លេង​នៅ​ក្របខ័ណ្ឌ La Liga៕

 

ខ្សែ​ប្រយុទ្ធ​ថៃ Teerasil បន្ត​កុងត្រា​ថ្មី​ជាមួយ Muangthong តម្លៃ​ខ្ទង់​លាន​ដុល្លារ​

 

 

ចុចអាន៖ Euro ២០១៦ អាច​នឹង​លេង​ដោយ​គ្មាន​អ្នក​គាំទ្រ បើ​មាន​បញ្ហា​ភេរវកម្ម

 

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ ChannelAsia