​តារា​​ចម្រៀង​ស្រី​ចិន ​ត្រូវ​ភ្លើង​​ឆេះតួ​ខ្លួន​៨០%នៅ​​ហាង​កាហ្វេ ព្រោះ​រឿង​លេង​សើច​

តារា​ចម្រៀង Tang Anqi កំពុង​ស្ថិត​នៅ​ស្ថាន​ភាព​គ្រោះ​ថ្នាក់​នៅ​ឡើយ​ក្រោយ​ពេល​យក​ដែកកេះ​មក​លេង​សើច​នៅ​ហាង​កាហ្វេ​មួយ​ក្នុង​ទីក្រុង សៀងហៃ។

 

​តារា​​ចម្រៀង​ស្រី​ចិន ​ត្រូវ​ភ្លើង​​ឆេះតួ​ខ្លួន​៨០%នៅ​​ហាង​កាហ្វេ ព្រោះ​រឿង​លេង​សើច​

 

បណ្ដាញ​ព័ត៌មាន Sina បាន​ចុះផ្សាយ​​ថា ក្រុម​ពន្លត់​អគ្គិភ័យ​បាន​មាន​វត្តមាន​នៅ​ទី​កើត​ហេតុ​ភ្លាម​ៗ​នៅ​ពេល​ហេតុការណ៍​នេះ​កើត​ឡើង តែ​មួយ​សន្ទុះ​ក្រោយ​ទើប​ពួក​គេ​ពន្លត់​ភ្លើង​នេះ​បាន​ទាំង​ស្រុង​ដោយ​សារ​នៅ​ជុំវិញ​នោះ​មាន​វត្ថុ​ងាយ​ឆាបឆេះ​ច្រើន​ពេក។ តារា​ចម្រៀង​កើត​ឆ្នាំ ១៩៩២ Tang Anqi ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ក្នុង​អាការៈ​រលាក​ពេញ​ខ្លួន​ដល់​ទៅ​៨០%។

 

​តារា​​ចម្រៀង​ស្រី​ចិន ​ត្រូវ​ភ្លើង​​ឆេះតួ​ខ្លួន​៨០%នៅ​​ហាង​កាហ្វេ ព្រោះ​រឿង​លេង​សើច​

 

​តារា​​ចម្រៀង​ស្រី​ចិន ​ត្រូវ​ភ្លើង​​ឆេះតួ​ខ្លួន​៨០%នៅ​​ហាង​កាហ្វេ ព្រោះ​រឿង​លេង​សើច​

 

មុន​នោះ​ដែរ នៅ​ថ្ងៃ​ទី ១ ខែ​មីនា Tang Anqi និង​មិត្តភ័ក្ដិ​ស្រី​ម្នាក់​របស់​ខ្លួន​បាន​មាន​មុខ​នៅ​ក្នុង​ហាង​កាហ្វេ​មួយ​ដើម្បី​និយាយ​គ្នា។ សមាជិក​ក្រុម​ចម្រៀង SNH48 បាន​មាន​រឿង​ឈ្លោះ​គ្នា​តូច​តាច​ជាមួយ​មិត្តភ័ក្ដិ​ខ្លួន។ បើ​តាម​ដែល​អ្វី​ដែល​អ្នក​មាន​វត្តមាន​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា អ្នក​ទាំង​ពីរ​បាន​គំហក​ដាក់​គ្នា​ហើយ Anqi បាន​លើក​ដែកកេះ​ឡើង​ដើម្បី​គំរាម​មិត្ត ហើយ​ក៏​​ធ្វើ​ឲ្យ​អណ្ដាត​ភ្លើង​ឆាបឆេះខោអាវ​របស់​នាង។ ដើម​ឡើយ​ភ្ញៀវ​នៅ​ក្នុង​ហាង​គ្មាន​អ្នកណា​ចាប់​អារម្មណ៍​នោះ​ទេ រហូត​ដល់​ពេល​មិត្តភ័ក្ដិ​របស់ Anqi ស្រែក​ឆោឡោ​ឡើង​ទើប​គេ​ដឹង​មាន​រឿង​អី​កើត​ឡើង។ នៅ​ពេល​នេះ​ សព្វ​ពេញ​ខ្លួន​របស់ Anqi បាន​ឆេះ​អស់​ហើយ។

 

​តារា​​ចម្រៀង​ស្រី​ចិន ​ត្រូវ​ភ្លើង​​ឆេះតួ​ខ្លួន​៨០%នៅ​​ហាង​កាហ្វេ ព្រោះ​រឿង​លេង​សើច​

បុគ្គលិក​ក្រុមហ៊ុនមក​បរិច្ចាគ​ឈាម​ឲ្យ Anqi

 

ប្រភព​ដដែល​ក៏​បាន​បន្ត​ទៀត​ថា Anqi ត្រូវ​ភ្លើង​ឆាប​ឆេះ​ប្រមាណ​១​នាទី​ដោយ​សារ​តែ​នៅ​ក្នុង​ហាង​គ្មាន​បំពង់​ពន្លត់​អគ្គិភ័យ​នោះ​ទេ។ នៅ​ពេល​ដែល​គេ​ពន្លត់​បាន​សម្រេច តារា​ចម្រៀង​ស្រី​នេះ​បាន​រលាក​ពេញ​ខ្លួន មុខ​ឡើង​ហើម។ នៅ​តាម​ទៅ​មន្ទីរ​ពេទ្យ​នាង​នៅ​ដឹង​ខ្លួន​នៅ​ឡើយ ហើយ​បាន​ប្រឹង​សួរ​ទៅ​ក្រុម​ការងារ​ថា៖”មុខ​របស់​ខ្ញុំ​មាន​ខូច​ខ្លាំង​ឬ​អត់?” ធ្វើ​ឲ្យ​គេ​​អាណិត​ជា​ខ្លាំង។ ដោយ​សារ​តែ​បាត់​បង់​ឈាម​ច្រើន​ពេក គ្រួសារ​របស់​តារា​ចម្រៀង​អាយុ ២៣ ឆ្នាំ​បាន​សុំ​ជំនួយ​ឈាម​ពី​សប្បុរសជន។ ល្ងាច​ថ្ងៃ​ទី ២ ខែ​មីនា មិត្តភ័ក្ដិ​ក៏​ដូច​ជា​បុគ្គលិក​នៅ​ក្នុង​ក្រុមហ៊ុន​បាន​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​បរិច្ចាគ​ឈាម​ឲ្យ​នាង។

 

​តារា​​ចម្រៀង​ស្រី​ចិន ​ត្រូវ​ភ្លើង​​ឆេះតួ​ខ្លួន​៨០%នៅ​​ហាង​កាហ្វេ ព្រោះ​រឿង​លេង​សើច​

 

Tang Anqi កើត​នៅ​ឆ្នាំ ១៩៩២ ក្នុង​ខេត្ត Hubei។ នាង​គឺ​ជា​សមាជិក​មួយ​រូប​ក្នុង​ចំណោម​សមាជិក​ទាំង ១១២ នាក់​របស់​ក្រុម​ចម្រៀង​ទ្រង់ទ្រាយ​ធំ SNH48។ ក្រុម​ចម្រៀង​យុវវ័យ​នេះ​កំពុង​មាន​ប្រជាប្រិយភាព​គួរ​សម​ក្នុង​ប្រទេស​ចិន៕

 

ចុចអាន៖លី លាន​ជា ដក​ខ្លួនពី​ហូលីវូដ​​បណ្ដោះ​អាសន្ន ព្រោះ​សុខភាព​កាន់​តែ​ខ្សោយ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖kenh14