Taeyang សឹង​តែ​​ធ្វើ​ឲ្យ​បង​ប្រុស​បង្កើត​យំ​ដោយ​សារ​តែ…

តារា​សម្ដែង​ Dong Hyun Bae ដែល​ត្រូវ​ជា​បង​ប្រុស​បង្កើត​របស់​តារា​ចម្រៀង Taeyang ក្នុង​ក្រុម BIGBANG បាន​ចូលរួម​​ក្នុង​ទូរទស្សន៍ MBC នៃ​កម្មវិធី “Radio Star” កាល​ពី​យប់​ថ្ងៃ​ទី​០២ ខែ មីនា។

 

Taeyang សឹង​តែ​​ធ្វើ​ឲ្យ​បង​ប្រុស​បង្កើត​យំ​ដោយ​សារ​តែ…

 

ក្នុង​កម្មវិធី​ក៏​បាន​​សួរ​ជីក​ឫស​ជីក​គល់​​​ខ្លះ​​ពី​ Dong Hyunនិង​ប្អូន​ប្រុស។ តារា​វ័យ​៣២​ឆ្នាំ​បាន​រៀបរាប់​ពី​ពេល​វេលា​នៅ​ជាមួយ​ប្អូន​ថា​ Taeyang ​មិន​សូវ​យក​ចិត្ត​ទុកដាក់​នឹង​លោក​​ប៉ុន្មាន​ទេ​។ Taeyang តែង​និយាយ​ពាក្យ​គ្រោតគ្រាត​ ប៉ុន្តែ​មិន​សូវ​និយាយ​ខ្លាំង​ពេក​ទៅ​លោក​ទេ។ មាន​ម្ដង Dong Hyun​ បាន​សួរ​ទៅ​កាន់​ប្អូន​ដើម្បី​ជួយ​ផ្សព្វផ្សាយ​រឿង​ដែល​លោក​សម្ដែង​​​លើ​​បណ្ដាញ Instagram របស់​គេ។ ប៉ុន្តែ​ពេល​នោះ Taeyang បាន​តប​ថា​៖”​ចង់​និយាយ​ជាមួយ​ខ្ញុំ​តែ​រឿង​ហ្នឹង​ទេឬ?”។ ទោះ​ប្អូន​និយាយ​បែប​នេះ Dong Hyun​ នៅ​តែ​និយាយ​ល្អ​ថា មិន​អី​ទេ ហើយ​ក៏​​​ជូនពរ​ឲ្យ​ប្អូន​ប្រុស​ជួប​សំណាង​ល្អ​និង​អាល់ប៊ុម​ចម្រៀង​ដំណើរការ។

 

Taeyang សឹង​តែ​​ធ្វើ​ឲ្យ​បង​ប្រុស​បង្កើត​យំ​ដោយ​សារ​តែ…

 

រឿង​មួយ​ដែល Dong Hyun​ មិន​នឹក​ស្មាន​ដល់​ ថ្ងៃ​មួយ Taeyang បាន​​ទូរសព្ទ​​សួរលោក​​ថា តើ​​​ការ​សម្ដែង​រឿង​នោះ​ចាប់​ផ្ដើម​នៅ​ពេល​ណា ហើយ​ក៏​បាន​បង្ហាញ​មុខ​ ថត​រូប​ជាមួយ​ខ្លួន​និង​តារា​សម្ដែង​ដទៃ​ទៀត ហើយ​ក៏​បាន​បង្ហោះ​រូប​ទាំង​នោះ​ចូល​ក្នុង​បណ្ដាញ​សង្គម​របស់​គេ​។ Dong Hyun​ ថ្លែង​ក្នុង​កម្មវិធី​ថា​៖”នៅ​ថ្ងៃ​នោះ ខ្ញុំ​បាន​គិត​ហើយ​ខ្ញុំ​ក៏​បាន​យំ”។ តែ​ដោយ​សារ​អ្នក​គាំទ្រ​ Taeyang ភាគ​ច្រើន​ជា​អ្នក​គាំទ្រ​អន្តរជាតិ ដូច្នេះហើយ​ការ​​ផ្សព្វផ្សាយ​រឿង​​របស់​លោក​គឺ​មិន​មាន​ឥទ្ធិពល​អ្វី​ខ្លាំង​នៅ​ប្រទេស​កូរ៉េ​ទេ៕

 

 

Taeyang សឹង​តែ​​ធ្វើ​ឲ្យ​បង​ប្រុស​បង្កើត​យំ​ដោយ​សារ​តែ…

 

ចុចអាន៖កម្ពស់ Taeyang ត្រូវ​គេសើច​ចំអក​​ ពេល​ធៀប​នឹង Lee Min Ho​

 

 

ប្រែសម្រួល ៖ ហេង សុធារិទ្ធិ
ប្រភព៖  soompi