គុណសម្បត្តិ​របស់​ផ្លែ​អម្ពិល ចំពោះ​សុខភាព​

​សុខភាព​៖ ផ្លែ​អម្ពិល គឺជា​ប្រភេទ​ផ្លែឈើ​មួយ​ប្រភេទ ដែលមាន​រសជាតិ​ជូរ​មុត ហើយ​វា​មាន​កម្រិត​ជាតិ​អាស៊ីត យ៉ាងខ្ពស់​។ គុណសម្បត្តិ​របស់​ផ្លែ​អម្ពិល​ចំពោះ​សុខភាព​មាន​ដូចខាងក្រោម​៖
– ជា​ថ្នាំ​បញ្ចុះលាមក​ក្នុង​កម្រិត​ស្រាល​មួយ​។​
– គេ​ប្រើ​វា​ដើម្បី​ព្យាបាល នូវ​ភាពមិនប្រក្រតី​របស់​ទឹកប្រមាត់​។​
– ជួយ​បន្ទាប​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល ។​
– ជួយ​ធ្វើអោយ​សុខភាព​បេះដូង មាន​ភាពល្អ​ប្រសើរឡើង​។​
– គេ​ប្រើ​វា​សម្រាប់​ព្យាបាល អា​ការៈឈឺ​បំពង់ក​។​
– ទឹក​ផ្លែ​អម្ពិល ដែលមាន​កម្តៅ ត្រូវបាន​គេ​ប្រើ​សម្រាប់​ព្យាបាល ជំងឺ​ឈឺភ្នែក​។ ថ្នាំ​ភ្នែក​តំណក់ទឹក ដែល​ត្រូវបានធ្វើ​មកពី គ្រាប់​ផ្លែ​អម្ពិល អាច​ប្រើ​បាន សម្រាប់​ការព្យាបាល អាកា​រៈ​ភ្នែក​ស្ងួត​។​
– ផ្លែ​អម្ពិល ត្រូវបាន​គេ​ប្រើ​ជា​ឱសថ​បញ្ចុះ​ទឹកនោម សម្រាប់​ព្យាបាល បញ្ហា​មិន​ប្រក្រតី​នៃ​ទឹក ប្រមាត់​, ជំងឺខាន់លឿង និង ជំងឺ​ផ្តាសាយ​។​
– ផ្លែ​អម្ពិល ជួយ​កាត់បន្ថយ​គ្រុនក្តៅ និង ជួយផ្តល់​នូវ​ការ ការពារ​ចំពោះ​ជំងឺ​គ្រុនផ្តាសាយ​។ យកសា​ច់វា​ខាងក្នុង មក​ឆុង​នឹង​ទឹក​ក្តៅ រួច​ទុក​វា​ចោល​រយៈពេល​មួយ​ម៉ោង ដើម្បីអោយ​វា​មាន ប្រសិទ្ធ​ភាពល្អ​។
– ផ្លែ​អម្ពិល ជួយ​អោយ​រាងកាយ​អ្នក ជួយ​រំលាយ​អាហារ​បានល្អ​។​
– វា​ត្រូវបាន​គេ​ប្រើ​ដើម្បី​លាប​នៅលើ​ស្បែក ដើម្បី​ជួយ​ព្យាបាល​នូវ​ការ​រលាក​។​
– សំបក​ពណ៌​ក្រហម ដែល​ស្រោប​នៅ​ខាងក្រៅ​គ្រាប់​របស់​វា គឺជា​ថ្នាំ​សម្រាប់​ព្យាបាល​ដ៏​មាន​ប្រសិទ្ធភាព​ក្នុងការ​ប្រឆាំងនឹង ជំងឺរាគ និង រាគ​មួល​។​
– វា​ជា​ប្រភព​ដ៏​ល្អ​នៃ​ពពួក​សារធាតុ​ប្រឆាំងនឹង ប្រតិកម្ម​អុកស៊ីត ដែល​វា​អាចជួយ​ប្រយុទ្ធ​ប្រឆាំងនឹង ជំងឺ មហារីក​បាន​៕

KA-03-03-2016-27 KA-03-03-2016-28 KA-03-03-2016-29