Adele ទៅមើលអ្នកជម្ងឺ ក្រីក្រម្នាក់ដល់ផ្ទះ ក្រោយដឹងថា នាងចង់ជួប

អាមេរិក៖ តារាចម្រៀង Adele បានធ្វើឲ្យក្មេងស្រី ក្រីក្រអាយុ១២ឆ្នាំម្នាក់ សម្រេចបំណងប្រាថ្នា ដោយទៅសួរសុខទុក្ខ ដល់ផ្ទះខណៈក្មេងស្រីនេះ កំពុងដេកឈឺនៅលើគ្រែ ។

ព័ត៌មានពី Daily Mail បានឲ្យដឹងនៅថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៦នេះ ថាក្មេងស្រីក្រីក្រ ដែលកំពុងដេកឈឺម្នាក់ ដែលមានក្តីស្រម័យចង់ជួប Idols របស់ខ្លួន បានសម្រេចដូចបំណង ដោយតារាចម្រៀងវ័យ ២៩ឆ្នាំ Adele ទៅមើលនាងដល់ផ្ទះ ធ្វើឲ្យក្រុមគ្រួសារក្មេង ទាំងមូលមានក្តី រីករាយឥតឧបមារ។

អ្នកស្រីTracy Gibney ម្តាយរបស់ក្មេងស្រី ដែលមានជម្ងឺធ្ងន់ ជាងមួយឆ្នាំហើយនោះ បាននិយាយថា ក្តីស្រម័យរបស់កូនស្រី គាត់គឺចង់ជួបមុខ Adele ហើយគាត់មិនធ្លាប់ គិតបានវាក្លាយជាការ ពិតនោះទេ តែពេល Adele បានធ្វើឲ្យគាត់ភ្ញាក់ ផ្អើលយ៉ាងខ្លាំង ។

Gibney បន្តថា “Adele មកអង្គុយជិតកូនស្រីខ្ញុំ និយាយលេងជាមួយខ្ញុំ និងកូនស្រីម្នាក់ទៀត ខ្ញុំសប្បាយចិត្តសឹង និយាយមិនចេញ”៕

Adele ទៅមើលអ្នកជម្ងឺ ក្រីក្រម្នាក់ដល់ផ្ទះ ក្រោយដឹងថា នាងចង់ជួប

Adele ទៅមើលអ្នកជម្ងឺ ក្រីក្រម្នាក់ដល់ផ្ទះ ក្រោយដឹងថា នាងចង់ជួប

Adele ទៅមើលអ្នកជម្ងឺ ក្រីក្រម្នាក់ដល់ផ្ទះ ក្រោយដឹងថា នាងចង់ជួប